សូមចូលរួមរំលែកទុក្ខផង…បងប្រុសម្នាក់ គ្រាន់តែដកធ្មេញទាល់ មួយសោះ រំលងទើបតែបានប៉ុន្មានថ្ងៃ ស្រាប់តែ…

សូមចូលរួមរំលែកទុក្ខផង...បងប្រុសម្នាក់ គ្រាន់តែដកធ្មេញទាល់ មួយសោះ រំលងទើបតែបានប៉ុន្មានថ្ងៃ ស្រាប់តែ...

បើនិយាយពីបញ្ហាឈឺ គ្មានអ្នកណាម្នាក់ចង់ឈឺនោះទេ គឺចង់តែរស់នៅដោយក្តីសុខគ្មានជំងឺឈឺថ្កាត់នោះឡើយ ព្រោះពេលឈឺម្តងពិតជាធ្វើឲ្យមនុស្សមានការឈឺចាប់ណាស់ មិនថាក្រុមគ្រួសារឬបងប្អូន តែងតែមានក្តីបារម្ភឥតល្ហែរពេលបានលឺថា មនុស្សនៅក្នុងក្រុមគ្រួសារឈឺនោះ។ ដោយឡែកដូចជាបងប្រុសម្នាក់ ដែលគាត់មានឈ្មោះថា កែវ រតនា គាត់បានទទួលមរណភាព បន្ទាប់ពីគាត់ឈឺធ្មេញ ដោយយកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពេលព្យាបាលបានមួយរយៈពេលស្រាប់តែជំងឺនោះកាន់តែធ្ងន់ធ្ងរឡើង រហូតដល់ក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលគ្រប់ពេទ្យហើយ តែនៅតែមិនជា។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Samphy គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបងប្រុសបានទទួលមរណភាពទៅ កាលពីយប់ថ្ងៃទី០១​ ខែតុលា ឆ្នាំ២០១៩​ វេលាម៉ោង២១និង៤៥នាទី។ នៅក្នុងសាររបស់លោកបានរៀបរាប់ថា “សួស្ដីបងប្អូនដ៏មានចិត្តធម៌ & សុទ្ធាជ្រះថ្លាទាំងអស់គ្នា, ក្នុងរយៈពេល8ម៉ោងកន្លងមកនេះ ពួកយើងប្រមូលបានដល់ទៅ $5,960 (នៅមានតទៀត) មកពីប្រភពផ្សេងៗដែលមានដូចជាបងប្អូន ញាតិមិត្ត ជិតក្ដីឆ្ងាយក្ដី ទូទាំងពិភពលោក ! ចំនួននេះវាអាចនឹងគ្រប់គ្រាន់សំរាប់ជំហានដំបូងក្នុងការយកគាត់ទៅព្យាបាលបន្ត, ហើយពេលនេះគាត់បានឡើងឡានពេទ្យបញ្ជូនទៅមន្ទីរពេទ្យ215នៅឯប្រទេសវៀណាម… សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជំនួសគាត់, ដល់បងប្អូនទាំងអស់ដែលមិនភ្លេចគ្នាក្នុងគ្រាលំបាក, ជូនពរអោយជួបតែសំណាងល្អ សុខភាពល្អគ្រប់ៗគ្នាណា ! 🙏🏼”។

គាត់បានបន្តទៀតថា “បងប្រុសអើយ, បងប្អូនយើងដោយសារតែការយល់ច្រលំនាមួយចំនួន ទើបខានបានទាក់ទងគ្នាមួយរយៈ… តែមិននឹកស្មានសោះ ថាពេលយើងជួបគ្នាវិញបងទៅជាដល់ថ្នាក់នេះ, មនុស្សធ្លាប់តែឃើញមាឌដូចខ្លាឃ្មុំ ! 😔 ព្រោះតែធ្មេញមួយសោះ ហើយពេទ្យរដ្ឋមានការធ្វេសប្រហែស ថែទាំមិនដិតដល់, ទុកអោយឆ្លងមេរោគ ហើយផ្ទេរពីពេទ្យមួយទៅពេលមួយ… អស់ទាំងលុយកាក់ ព្រមទាំងស្ថានភាពកាន់តែយ៉ាប់ជាងមុនទៀត ! 😓 ពេលនេះបងអស់ទាំងសុខភាព & ប្រាក់កាស, ហូបអីក៏មិនបាន សុងអាហារក៏លែងកើត, ចង់បញ្ជូនទៅបរទេសក៏ហួសពីលទ្ធភាព… ពេលនេះមានតែយើងជួយគ្នាម្នាក់មួយដៃមួយជើងទៅ, ទោះ $1 $2 ក្ដី ក៏វាសែនមានន័យសំរាប់គាត់ (ថ្លៃព្យាបាលត្រូវការប្រមាន $5,000) ! 🙏🏼”។

ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា​” នាពេលនេះ ខ្ញុំបាទមានអារម្មណ៌តក់ស្លុត និងក្រៀមក្រំជាខ្លាំងដែលទទួលបានដំណឹងថាបងប្រុស “កែវ រតនា” បានទទួលមរណភាពនៅម៉ោងប្រមាណ 21:45 នៃថ្ងៃទី 01.10.2019 បន្ទាប់ពីការខិតខំប្រឹងប្រែងព្យាបាលរហូតដល់អស់សមត្ថភាព ពីខណៈក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យនានាទូទាំងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសវៀតណាម… ណ្ហើយចុះ មនុស្សយើងមានរូប មានទុក្ខ, សូមបងបានទៅដល់កន្លែងដែលមានតែសេចក្ដីសុខចុះណា៎ ! ចំពោះឳពុកម្ដាយ ដ៏ជរារបស់បង, កុំបារម្ភអីណា ពួកយើងនឹងរៀបចំទំនុកបំរុងពួកគាត់អោយល្អបំផុតតាមដែលអាចធ្វើទៅបាន, សូមបងទៅអោយស្ងប់ចិត្តចុះណា ! ហើយក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផង… 🙏🏼”។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមុននិងទទួលមរណភាពទៅ បានបង្ហោះសារថា​ “កាលពីថ្ងៃពុធទី២១ខែសីហាឆ្នាំ២០១៩ ខ្ញុំបាទបានទៅដកធ្មេញទាល់ ខ្ញុំបានបានជួបអ្នកគ្រូពេទ្យស្រីចំណាស់ម្នាក់គាត់គឺជាមនុស្សនិយាយមិនឈប់។អាយុគាត់ប្រហែលហុកប្លាយ។ដោយសារតែការឈឺចាប់របស់ខ្ញុំខ្ញុំក៏សំរេចចិត្តអោយគាត់ដកដោយបំពេញឯកសារត្រឹមត្រូវ។ គាត់មិនបាន សំអាតអោយបានដិតដល់ទេសូម្បីសាច់ដែលនៅសល់កន្លែងផ្សេងគាត់ក៏មិន កាត់ចេញដែ។ ទីបញ្ចប់គាត់សំអាតលំៗហើយអោយខ្ញុំបើកថ្នាំហើយចេញ។

រយះពេលប្រាំមួយថ្ងៃបន្ទាប់ពីដកធ្មេញនៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០១៩ខ្ញុំបានទៅពេទ្យម្ដងទៀតដើម្បីអោយគាត់មើលគាត់និយាយថាមិនអីទេបន្ទាប់មកគាត់ក៏លាងសំអាតម្ដងទៀតព្រមទាំងដូរថ្នាំថ្មី។ ក្រោយពីលេបថ្នាំអស់រយះពេលបីថ្ងៃមុខរបស់ខ្ញុំចាប់ផ្ដើមហើមមិនស្រក។ នៅថ្ងៃពុធទី២៨ឆ្នាំ២០១៩ខ្ញុំទៅពេទ្យម្ដងទៀតស្រាប់តែគេអោយខ្ញុំវះកាត់គេប្រាប់ថាមេរោគវាឆ្លងហើយមកពីមានសាច់ឫឈាមនៅក្នុងនឹង។ អ្វីៗដែលខ្ញុំដឹងវាហួសអស់បាត់ទៅហើយ😢វាមិនដែលគ្រាន់តែដកធ្មេញទាល់មួយអ្វីក៏ពិបាកយ៉ាងនេះ?

តើមន្ទីពេទ្យបានគិតដល់អំពីគុណភាពនឹងសុវត្តិភាពជាចំប្បងហើយឫនៅ? ជីវិតមនុស្សម្នាក់ៗពិតជាមានតំលៃ

អរគុណ

ពីខ្ញុំជនរងគ្រោះ

ប្រភពៈ Samphy

Leave a Reply

Your email address will not be published. Required fields are marked *