ចេះហ៊ានហូបហើយ…ស្រ្តីម្នាក់ហូបសត្វល្អិតលីង បានមួយសន្ទុះក្រោយមក ស្រាប់តែពុល តែម្តង…

ចេះហ៊ានហូបហើយ...ស្រ្តីម្នាក់ហូបសត្វល្អិតលីង បានមួយសន្ទុះក្រោយមក ស្រាប់តែពុល តែម្តង...

បាត់ដំបង៖ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ស្រ្តីម្នាក់បានបាត់បង់ ជីវិតក្រោយចាប់សត្វល្អិតមកលីងហូប បន្សល់ទុកកូនចំនួន២នាក់ ឲ្យរស់នៅកំព្រាម្តាយ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

បុរសជាស្វាមីមានឈ្មោះថា  រុណ សម្បត្តិ ចំណែកប្រពន្ធដែលបានទទួលមរណ ភាពនោះមានឈ្មោះថា គីម សាគី ភេទស្រី អាយុ៤១ឆ្នាំ ជាពលករធ្វើការនៅប្រទេសថៃទាំងពីរនាក់ប្តីប្រពន្ធ និងមានកូនក្នុងបន្ទុកគ្រួសារដល់ទៅពីរនាក់ទៀត។ 

បុរសជាស្វាមី បានប្រាប់ថា មុនដំបូងប្រពន្ធគាត់បានទៅបេះស្លឹកអង្គាដីមកស្លរ ស្រាប់តែបានឃើញសត្វជាច្រើន គាត់ក៏បានចាប់សត្វទាំងនេះមកលីងហូប ជាមួយក្មួយ ក្រោយមកក្មួយប្រុសប្រាប់ថាល្វីងណាស់ ភ្លាមនោះស្រ្តីរងគ្រោះបានឆ្លើយថា មានអីឆ្ងាញ់តើ ហើយគាត់ក៏ចេះតែហូបៗ ស្រាប់តែមិនស្រួលខ្លួន ពេលប្តីមកដល់ក៏ដឹកប្រពន្ធទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់ ក៏បានស្លា ប់ទៅហើយ។

ភ្លាមនោះសមត្ថកិច្ចក៏បានចុះធ្វើកោសល្យវិច័យពិនិត្យលើជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ស្រ្តីខាងលើពិតជាបានពុលសត្វល្អិតដែលលីងយកមកហូបពិតមែន។ ក្រោយពីពិនិត្យឃើញហើយ ក៏ប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *