មិនជឿ កុំប្រមាថ! គាត់បង្ហោះសារមុនពេលជួបគ្រោះថ្នាក់ចរចរណ៍មួយថ្ងៃមុន ក្នុងតំបន់ព្រៃភ្នំ ថា "ចង់ហក តែខ្លាចស្លាប់"…

មិនជឿ កុំប្រមាថ! គាត់បង្ហោះសារមុនពេលជួបគ្រោះថ្នាក់ចរចរណ៍មួយថ្ងៃមុន ក្នុងតំបន់ព្រៃភ្នំ ថា "ចង់ហក តែខ្លាចស្លាប់"...

ខេត្តកំពង់ធំ៖ កាលពីព្រឹកព្រលឹមថ្ងៃទី២ ខែតុលា នេះនៅចំណុចផ្លូវវៀងក្រុង ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បង្កឡើងដោយរថយន្ត Camry មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AS-6715 បានបើកបរក្នុងល្បឿនលឿន ។

គួរបញ្ជាក់ផងដែរថា មនុស្ស០៥នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌ បើករថយន្តក្រឡាប់ខ្លួនឯង នៅខេត្តកំពង់ធំ មកដល់ចំណុចផ្លូវកោង បត់មិនទាន់ក៏បណ្ដាលឱ្យក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្ស៥នាក់នៅក្នុងរថយន្តបានស្លាប់ យ៉ាងអាណោចអាធ័មជាទីបំផុត។

ក្រោយពីបង្កការភ្ញាក់ផ្អើលខាងលើស្រាប់តែ គេសង្គេតឃើញថា មានករណីហ្វេស៊បុករបស់ឈ្មោះ Duk LEak បានបង្ហោះសារមុនពេលកើតហេតុគួរឲ្យរន្ធត់ ដែលពាក្យចាស់ពាលថា មិនជឿកុំប្រមាថ ក្នុងតំបន់ព្រៃភ្នំ មិនគូរណានិយាយពាក្យដែលអាក្រក់ៗ ក្នុងសារនោះនិយាយថា “ចង់ហក តែខ្លាចស្លាប់”។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា៖

១៖ អ្នកបើកបររថយន្តឈ្មោះ ឌុក វល្ល័ក្ខ ភេទស្រី ជាមន្រ្ដីនគរបាលនៅនាយកដ្ឋានក្រសួងមហាផ្ទៃ (ស្លាប់)។

២៖ អ្នករួមដំណើរឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ស្លាប់)។

៣៖ អ្នករួមដំណើរឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ (ស្លាប់)។

៤៖ អ្នករួមដំណើរឈ្មោះ ដុក ចាន់វលក្ខ័ណ៌ ភេទស្រី អាយុ២៦ឆ្នាំ រស់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ស្លាប់)។

៥៖ អ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ (ស្លាប់)។

ក្នុងកិច្ចអន្ដរាគមន៍នេះ ក៏ឃើញវត្ដមានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានទៅចូលរួមអន្ដរាគមន៍ផ្ទាល់ ចាត់ចែងក្រុមគ្រួសារឲ្យដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សពបានដំកល់ទុក នៅមន្ទីរពេទ្យខេត្ត ដើម្បីស្រាវជ្រាវរកសាច់ញាតិបន្ដទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *