កំសត់ណាស់…លោកយាយពិការភ្នែក លោកតាក៏វង្វេង គ្មានកូនចៅមើលថែ រាល់ថ្ងៃលោកតាដើរសុំទានគេ ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់ទិញម្ហូបចិញ្ចឹមប្រពន្ធ និង…មានវិដេអូ

កំសត់ណាស់...លោកយាយពិការភ្នែក លោកតាក៏វង្វេង គ្មានកូនចៅមើលថែ រាល់ថ្ងៃលោកតាដើរសុំទានគេ ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់ទិញម្ហូបចិញ្ចឹមប្រពន្ធ និង...មានវិដេអូ

មនុស្សយើងម្នាក់ៗ ប្រាកដជាចង់រស់នៅក្នុងជីវិតដែលខ្លួនប្រាថ្នាចង់បាន ដោយគ្មានអ្នកណាម្នាក់ចង់រស់នៅក្នុងស្ថានភាពក្រលំបាក តោកយ៉ាក វេទនារាល់ថ្ងៃនោះទេ ។ ជីវិតអ្នកខ្លះរស់នៅក្នុងស្ថានភាពក្រលំបាក ហើយអ្នកខ្លះទៀតរស់នៅក្នុងជីវិតជាអ្នកមាន ទៅតាមអ្វីដែលគាត់បានរៀបចំទុកដាក់នាពេលកន្លងមក។ ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់លោកយាយលោកតា នេះវិញ ពិតជាក្រលំបាកខ្លាំងណាស់ លោកតាគាត់វង្វេង ហើយលោកយាយគាត់ក៏មានពិការភ្នែកទៀត មិនដឹងថាអ្នកណាជាអ្នកមើលថែអ្នកណានោះទេ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “ទោះបីលោកយាយងងឹតភ្នែកលោកតាវង្វេង​តែចៅគួរតែដឹងគុណលោកទាំង២ផង​ ព្រោះពេលកន្លងពួកគាត់ធ្លាប់ចិញ្ចឹមអ្នកដែរ។

ជីវិតដ៏កំសត់របស់លោកតារត្ន័នឹងលោយយាយផូ​ វ័យចាស់ៗទៅហេីយមិនដឹងរំពឹងអ្វីមានតែដេីរសុំទានគេ​ព្រោះតែគ្មានកូនចៅដូចគេ​ នឹកឃេីញគ្រាលំបាកផង​ លោកក្មួយអេីយ​ ដឹងហេីយថាមនុស្សចាស់ពិបាកមេីល​ គាត់និយាយមិនស្តាប់​ តែគួរណាកុំទុកគាត់ចោលបែបនេះ​ បេីមិនបានមេីលគួរតែជួយឧបត្ថម្ភផង​ ហេីយពេលដែលគាត់ចិញ្ចឹមយេីងតែគាត់ដែលរអ៊ូទេ​ ហេីយគេនៅបានហេតុអ្វី​អ្នកនៅមិនបាន​ សង្ឃឹថានឹងមានបងប្អូនសប្បុរសជនជួយដល់លោកទាំង២​ គាត់រស់នៅភូមិធ្នុង​ ឃុំតុងរ៉ុង​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។

នេះជាលេខទូរសព្ទ័ក្មួយគាត់ផ្ទាល់ 0975032664 , 0975779622 ,02.10.2019″។

ប្រសិនបើបងប្អូនចង់ជួយដល់ពួកគាត់ ទាំងពីរនាក់នេះ បងប្អូនអាចទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទខាងលើបាន ព្រោះបើមើលពីស្ថានភាពជីវភាពរបស់ពួកគាត់វិញ ពិតជាក្តុកក្តួលខ្លាំងណាស់ មិនដឹង ពួកគាត់បានអ្វីពិសារ បានអ្នកណាមើលថែ បានអ្នកណា នៅក្បែរនោះទេ បើពួកគាត់សុទ្ធតែចាស់ៗអស់ទៅហើយនោះ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ Thoeun Pnn

Leave a Reply

Your email address will not be published. Required fields are marked *