មានតែពាក្យថាសោកស្តាយ សូមចូលរួមរំលែកផងបងប្រុស…បងប្រុសជនរងគ្រោះ រៀបរាប់ទាំងទឹកភ្នែកទៅកាន់ប្អូនស្រីជាទីស្រលាញ់ថា…

មានតែពាក្យថាសោកស្តាយ សូមចូលរួមរំលែកផងបងប្រុស...បងប្រុសជនរងគ្រោះ រៀបរាប់ទាំងទឹកភ្នែកទៅកាន់ប្អូនស្រីជាទីស្រលាញ់ថា...

កាលពីថ្ងៃម្សិលមិញនេះ មានករណីរថយន្តមួយគ្រឿងបានធ្លាក់កោង បណ្តាលមនុស្សជាច្រើនអ្នកបានបាត់បង់ ជីវិតនៅខេត្តស្ថិតនៅ លើផ្លូវជាតិលេខ៦ ភូមិព្រែកតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ករណីមួយនេះបានធ្វើឲ្យសាច់ញាតិ ក៏ដូចជាមនុស្សជាទីស្រលាញ់ មានការសោកស្តាយជាខ្លាំង ក្រោយពីបាត់បង់ មនុស្សដែលខ្លួនឯងស្រលាញ់ត្រឹមមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។ ដំណឹងដ៏សោកសៅមួយនេះ ពិតជាធ្វើមហាជន រន្ធត់ចិត្តជាខ្លាំង ព្រមជាបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះផងដែរ។

ដោយឡែកបើយើងងាកទៅមើលពីក្រុមគ្រួសារនៃស ពនោះវិញ​ ពួកគាត់ពិតជាឈឺចាប់ និងមិនអាចទទួលយកបានទេក្រោយពីលឺដំណឹងដ៏ក្រៀមក្រំមួយនេះ។ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បង រាជ បានបង្ហោះសារទាំងការសោកស្តាយ លាយឡំជាមួយក្តីឈឺចាប់ថា ” ប្អូនស្រីដ៏គួរអោយស្រលាញ់របស់បង ហេតុអីក៏ទៅចោលបងមិនបាននិយាយអីជាមួយបងមួយម៉ាត់សោះ បងទទួលយកមិនបានទេ😢😢😢 បានអ្នកណានិយាយប្រាប់បងទៀតពេលដែលមិនសប្បាយចិត្ត 😢😢😢ក្រោកឡើងមកណា មកនិយាយជាមួយបងទៀត 😥😥😥😥 ក្រោកឡើងមកណាអូន”។

ម្ចាស់គណនីដែលត្រូវជាបងប្រុសរបស់ជនរងគ្រោះក៏បានបន្តទៀតថា​ “ប្អូនស្រីបង អូនមកដល់ផ្ទះយើងហើយណាអូនណា 😢😢😢អូនក្រោកមកណា កុំគេងចឹង 😢😢😢បងប្រុសនេះចាំអូន ក្រោកមកណាប្អូនស្រីពៅរបស់បង 😥😢😢😢”។

ជាមួយគ្នានេះផងដែរ​​ ក៏មានបងប្អូនជាច្រើនបានចូលរួមរំលែកទុក្ខ និងក្រៀមក្រំចំពោះបងស្រី​ ដែលបានចាក ឋានទៅទាំងក្មេងវ័យ ។ បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាសាច់ញាតិមានតែពាក្យថា ស្តាយ ស្តាយខ្លាំងណាស់​ និងសូមឲ្យវិញ្ញាក្ខ័ន្ធបងស្រីទៅកាន់សុគតិភព និងកើតមកជាតិសូមឲ្យអាយុវែងផងដែរ៕

ប្រភព៖ បង រាជ

Leave a Reply

Your email address will not be published. Required fields are marked *