ពិតជាសោកស្តាយណាស់…តារាកំប្លែងលោកពូសាន ម៉ៅ បានទទួលមរណ ភាពហើយ កាលពីល្ងាចថ្ងៃម្សិលមិញ នៅឯប្រទេស…

កាលពីថ្ងៃម្សិលមិញនេះ តារាកំប្លែង ក៏មានឈ្មោះល្បី លោក ពូសាន ម៉ៅ បានទទួលមរណ ភាពហើយ ដោយសារជំងឺនោះ។ ក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យមហាជន មានការសោកសង្រែង និងសោកស្តាយជាខ្លាំង ក្រោយពីបានបាត់បង់ មនុស្សដែលតែងតែផ្តល់សំណើចដល់មនុស្សមួយប្រទេស និងតែងតែផ្តល់ស្នាមញញឹម ដល់គ្រប់គ្នា តាមរយៈការសម្តែងនោះ។ 

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បានរៀបរាប់ទាំងក្តៅក្រៀមក្រំថា “ព័ត៌មានមរណៈ ភាព ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈ ភាពនៅថ្ងៃទី២​ខែតុលានេះ​ ម៉ោង៦ល្ងាច​ នៅឯមន្ទីរពេទ្យប្រទេសថៃ។ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ😭😭😭”។

លោកបានបន្ថែមទៀតថា “សូមជូនដំណឹងដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ សមាគមសិល្បករខ្មែរ នឹងទៅចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោកពូសានម៉ៅថ្ងៃនេះ ស ពគាត់តម្កល់នៅវត្តព្រែកប្រា​ សូមបងប្អូនទៅជូនដំណើរគាត់ជាលើកចុងក្រោយផង។សូមទំនាក់ទំនងលេខទូរសព្ទ ០១២ ៨២៥ ៧៣៦ របស់គ្រួសារគាត់ផ្ទាល់ ដើម្បីចូលបុណ្យតាមសទ្ធាជ្រេះថ្លា”។

ភ្លាមនោះក៏មានបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះ សូមលោកពូទៅឲ្យបានសុខ និងសូមឲ្យវិញ្ញាណក្ខ័ន្ធរបស់លោកពូ ទៅកាន់សុគតិភពចុះ៕

ប្រភព៖​ លោក ហេង ឡុង

Leave a Reply

Your email address will not be published. Required fields are marked *