សិល្បៈករ សិល្បៈការិនីជាច្រើន បង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំង ក្រោយពីទទួលដំណឹងមរណ ភាពរបស់តារាកំប្លែង លោកពូសាន ម៉ៅ…

សិល្បៈករ សិល្បៈការិនីជាច្រើន បង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំង ក្រោយពីទទួលដំណឹងមរណ ភាពរបស់តារាកំប្លែង លោកពូសាន ម៉ៅ...

ក្រោយពីទទួលដំណឹងពីការលាចាកលោករបស់តារាកំប្លែង លោកពូសាន ម៉ៅ ហើយនោះ បានធ្វើឲ្យមហាជន កូនដូចជាសិល្បៈករ សិល្បៈការិនីជាច្រើន បានសម្តែងការសោកស្តាយ​ និងក្រៀមក្រំ​បំផុត ចំពោះការបាត់ដ៏ធំនេះ។ ការបាត់បង់មួយនេះ ពិតជាធ្វើឲ្យមិត្តរួមអាជីព ក៏ដូចជាមហាជន ជាច្រើន​ស្ទើរតែមិនគួរឲ្យជឿទាល់តែសោះ ព្រោះថាប៉ុន្មានថ្ងៃមុន លោកពូនៅមានសភាពធម្មតា បើទោះបីជាលោកពូនិយាយមិនកើតក៏ដោយ។ 

ភ្លាមនោះអ្នកនាង ខាត់ សុឃីម អ្នកនាង គ្រត លោកពូកុយ ដែលជាមិត្តរួមអាជីព ក៏ដូចជាមិត្តអ្នកសិល្បៈជាច្រើនទៀត បានបង្ហោះសារចូលរួមរំលែកទុក្ខ ដោយអ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា “🙏😭មិនបានជួបគ្នាសោះបងអើយ បងទៅហើយហី? សុំទោសបង សូមបងទៅកាន់ឋានសុខ 🙏🙏😭😭🙏 “។ ចំណែកអ្នកនាង គ្រត ក៏បានបង្ហោះសារថា “ប្អូន​រន្ធត់​ចិត្ត​ តក់ស្លុត​ ​ស្តាយ​ស្រណោះ​នូវ​ការ​បាត់បង់​បងប្រុស​ដ៏​ល្អ​ ជា​ដៃគូ​ដ៏​កម្រ​​ និង​សិល្បករ​ដ៏​មាន​ទេពកោសល្យ​​ម្នាក់​😢 ប្អូន​ពិតជា​ពិបាក​នឹង​ទទួល​យក​ខ្លាំង​ណាស់😣​ សូម​អោយ​វិញ្ញាណក្ខន្ធ​បង​ប្រុស​បាន​ទៅ​កាន់​សុខទិភព​ផង​ចុះ​🙏🏼”។ រីឯលោកពូ កុយ ក៏បានបង្ហោះសារទាំងក្តុកក្តួលថា “សម្លាញ់សានម៉ៅបានឃ្លៀតឆ្ងាយពីយើងហើយសូមសម្លាញ់ទៅអោយបានសុខចុះយើងលែងបានសម្តែងជាមួយគ្នាទៀតហើយបើមានជាតិក្រោយយើងជួបគ្នាទៀត”។

គួរបញ្ជាក់ផងដែរថា លោកពូសាន ម៉ៅ ទទួលមរណ ភាពដោយសារការស្ទះខ្យល់គាំងបេះដូង បណ្តាលឲ្យបាត់បង់ ជីវិតនីឯប្រទេសថៃ កាលពីល្ងាចថ្ងៃម្សិលមិញ។ ជាមួយគាត់នោះដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញការអារម្មណ៍សោកស្តាយ ជាខ្លាំងក្រោយពីបានទទួលដំណឹងដ៏អកុសលមួយនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *