សាហាវណាស់ ! ជនដៃដល់ជាប៉ូលិស បា ញ់សម្លាប់ប៉ូលិសដូចគ្នា ចំកណ្តាល ក្បាលពីក្រោយបណ្តាលឲ្យប្រកាច់ស្លា ប់ភ្លាមៗនៅក្នុងថ្លុកឈាមដោយសារតែ…

សាហាវណាស់ ! ជនដៃដល់ជាប៉ូលិស បា ញ់សម្លាប់ប៉ូលិសដូចគ្នា ចំកណ្តាល ក្បាលពីក្រោយបណ្តាលឲ្យប្រកាច់ស្លា ប់ភ្លាមៗនៅក្នុងថ្លុកឈាមដោយសារតែ...

រតនគីរី ៖ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារពីក្រោយបណ្តាលឲ្យដេកស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

យោងទៅតាមប្រសាសន៍របស់លោកលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ និងដកហូតបានកាំភ្លើងខ្លីមួយដើម ជាមួយរថយន្ដដែលជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។

លោកបានធ្វើការលើកឡើងឲ្យដឹងបន្តទៀតថាជនដៃដល់បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​រតនគីរី​ នៅហាងកាហ្វេ​ ស្ថិត​នៅ​សង្កាត់​ បឹងកន្សែង​ ក្រុង​ បានលុង​ ខេត្ត​រតនគីរី​ វេលា​ម៉ោង​ ៩​ ព្រឹក​ ថ្ងៃ​ទី​ ៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនបាន​នៅមុននេះបន្តិច​ ។ ជនល្មើស​ឈ្មោះ​ នួន​ មករា​ អាយុ​ ៣១​ ឆ្នាំ​ មុខរបរ​ នាយរងការិយាល័យនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្ត​រតនគិរី​ ​ ។ មូលហេតុ​សង្ស័យ​ស្នេហាត្រីកោណ​ ។

ចំណែកឯជនរងគ្រោះមានឈ្មោះថា​ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕

នេះបើយោងទៅតាមប្រភពពាក្យសម្តីដែលចេញពីមាត់របស់អ្នកដែលបានឃើញហេតុការណ៍នោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយឃើញចុះដើរតំរង់ជនរងគ្រោះ បាញ់ចំក្បាលតែម្តង រួចរត់ឡើងរថយន្តបើកគេចបាត់។

Leave a Reply

Your email address will not be published. Required fields are marked *