ការពិតគឺបែបនេះ ! ស្តាប់ការរៀបរាប់ពីដើមរឿង ដែលបានបាញ់ជនរងគ្រោះឲ្យស្លា ប់ នោះគឺដោយសារតែប្រពន្ធខ្លួនបានលួចទាក់ទងគ្នាជាមួយជនរងគ្រោះ ហើយជនរងគ្រោះបាន…(មានវិដេអូ)

ការពិតគឺបែបនេះ ! ស្តាប់ការរៀបរាប់ពីដើមរឿង ដែលបានបាញ់ជនរងគ្រោះឲ្យស្លា ប់ នោះគឺដោយសារតែប្រពន្ធខ្លួនបានលួចទាក់ទងគ្នាជាមួយជនរងគ្រោះ ហើយជនរងគ្រោះបាន...(មានវិដេអូ)

ខេត្ត រតនគិរី​ ៖​​ ជនដៃដល់បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​រតនគីរី​នៅហាងកាហ្វេ​ ស្ថិត​នៅ​សង្កាត់​បឹងកន្សែង​ ក្រុង​បានលុង​ ខេត្ត​រតនគីរី​ វេលា​ម៉ោង​៩​ ព្រឹក​ថ្ងៃ​ទី​៣​ ខែ​តុលា​ឆ្នាំ​២០១៩​​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនបាន​នៅមុននេះបន្តិច​ ។ ជនល្មើស​ឈ្មោះ​ នួន​ មករា​ អាយុ​៣១​ឆ្នាំ​មុខរបរ​នាយរងការិយាល័យនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគិរី​ ​ ។ មូលហេតុ​សង្ស័យ​ស្នេហាត្រីកោណ​ ។

នេះបើយោងទៅតាមពាក្យសម្តីជនសង្ស័យដែលបានបាញ់ប្រហារទៅដល់ជនរងគ្រោះនោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលបាញ់សម្លាប់ទៅលើជនរងគ្រោះនាយរងការិយាល័យនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្ត​រតនគិរី​ បានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យខ្លួនបាញ់សម្លាប់ជនរងគ្រោះនោះគឺដោយសារតែស្នេហាត្រីកោណ គឺប្រពន្ធដែលខ្លួនស្រឡាញ់ បានលួចទាក់ទងជាមួយជនរងគ្រោះដែលបានស្លា​ ប់មានឈ្មោះថា ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី 

ដោយខ្លួនសុខចិត្តមិនមាត់មិនកអ្វីទាំងអស់ហើយក៏ឲ្យនាក់ទាំងពីរនោះមានក្តីសុខជាមួយគ្នាទៅតែដោយសារតែបញ្ហាចេះតែកើតមានដោយជនរងគ្រោះបាន វាយធ្វើបាបទៅលើនារីម្នាក់នោះខ្លាំងពេកទើបខ្លួនទ្រាំពុំបានក៏សម្រេចចិត្តបាញ់ បាញ់ស ម្លាប់ជនរងគ្រោះដោយសារតែស្នេហាត្រីកោណ និងភ្លើងគំនុំផងដែរ៕ទាំងនេះបើយោងទៅតាមសម្តីរបស់ជនដៃដល់ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *