ខ្លោចចិត្តណាស់…សិល្បៈករជើងចាស់ យំសោកសង្រែង ជូនដំណើរមិត្តរួមអាជីព ទៅកាន់កន្លែងស្ងប់សុខ និងជាការជួបមុខគ្នាជាលើកចុងក្រោយផងដែរ…មានវិដេអូ

ខ្លោចចិត្តណាស់...សិល្បៈករជើងចាស់ យំសោកសង្រែង ជូនដំណើរមិត្តរួមអាជីព ទៅកាន់កន្លែងស្ងប់សុខ និងជាការជួបមុខគ្នាជាលើកចុងក្រោយផងដែរ...មានវិដេអូ

តារាកំប្លែងជើងចាស់ លោកពូ សាន ម៉ៅ បានទទួលមរណ ភាពកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅឯប្រទេសថៃ ហើយលោកត្រូវបានដឹកមកប្រទេសកម្ពុជាវិញ ដោយស ពរបស់លោកបានតម្កល់នៅវត្តព្រែកប្រា ដោយមានបងប្អូនជាច្រើន បានចូលរួមបុណ្យស ពជាច្រើន ដោយមានវត្តមានមិត្តរួមអាជីព ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោកពូ សាន ម៉ៅរូបនេះ។ ជាមួយនិងភាពក្រៀមក្រំដូចនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមការសោកស្តាយ និងសោកសៅផងដែរ។

ទិដ្ឋភាពនៅក្នុងពិធីបុណ្យនោះ ពោលពេញទៅដោយភាពក្រៀមក្រំ សោកស្តាយ និងទឹកភ្នែក នៅក្នុងកម្មវិធីបុណ្យ។ ពិធីបុណ្យស ពរបស់លោកពូសាន ម៉ៅ មានតារាកំប្លែងជាច្រើន ដូចជា លោកយាយ ណយ សំណាង លោកពូ កុយ លោកពូឃ្លោក អ្នកនាង ចន ច័ន្ទលក្ខិណា លោកយាយ យយ លោកពូក្រឹម អ្នកនាង ស្រីលាភ និងសិល្បករ សិល្បការិនីជាច្រើនទៀត។ 

អ្វីដែលគួរឲ្យរន្ធត់នោះ លោកយាយ ណយ សំណាង តារាកំប្លែង និងចម្រៀងអាយ៉ៃ ដែលមានសុខភាពមិនសូវល្អផងនោះ បានអង្គុយសម្រក់ទឹកភ្នែក យ៉ាងជោគជាំ ពេលបានឃើញទិដ្ឋភាពដ៏ជូរចត់មួយនេះ។ ទឹកភ្នែករៀបរាប់ពីក្តីឈឺចាប់ ពោលពេញទៅដោយទឹកមុខក្រៀមក្រំ នៅក្នុងពិធីបុណ្យនោះ បានរៀបរាប់ពីក្តីឈឺចាប់ពេលបាត់បង់មិត្តរួមអាជីពទៅ ទៅគ្មានថ្ងៃវិលត្រឡប់វិញ។ទិដ្ឋភាពដែលពោលពេញទៅដោយភាព ជូរចត់មួយនេះ ក៏ត្រូវបានមហាជន បានចូលរួមរំលែកទុក្ខ និងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកពូសាន ម៉ៅ ទៅកាន់សុគតិភព ផងចុះ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *