អស់ពីខ្លួនហើយបងប្អូនអើយ…បងប្រុសម្នាក់ គាត់បានបាត់កាបូបលុយ នៅក្នុងនោះមានឯកសារសំខាន់ជាច្រើន ប្រសិនបើបងប្អូនរើសបានជួយប្រគល់ជូនគាត់វិញផង…មានវិដេអូ

អស់ពីខ្លួនហើយបងប្អូនអើយ...បងប្រុសម្នាក់ គាត់បានបាត់កាបូបលុយ នៅក្នុងនោះមានឯកសារសំខាន់ជាច្រើន ប្រសិនបើបងប្អូនរើសបានជួយប្រគល់ជូនគាត់វិញផង...មានវិដេអូ

កាលពីថ្ងៃម្សិលមិញនេះ បងប្រុសម្នាក់គាត់បានបាត់កាបូបលុយ នៅមុខសាលាបៀលប្រាយ កាលពីវេលាម៉ោង ប្រមាណជា៩និង២០នាទីព្រឹក ដែលស្ថិតនៅក្នុងបន្ទប់ទឹកការហ្វេ Amazon ដោយនៅក្នុងនោះរួមមាន លុយដុល្លាចំនួន ២៥០$ និង លុយបាត់ ១០០០បាទ ខ្ញុំជូនបងប្អូនដែលរើសបាន ខ្ញុំសូមតែឯកសារខ្ញុំដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណ ប.ស.ស កាត់ធនាគារ។ 

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ya Sry គាត់បានបង្ហោះសារវិដេអូ អមជាមួយនឹងសារយ៉ាងដូច្នេះថា “អស់ពីខ្លួនហើយបងប្អូនអើយ លុយសល់នៅក្នុងខ្លួនមានតែប៉ុន្នឹងទេ ឥលូវអស់ហើយ សូមបងប្អូនជួយ Share ផង ខ្ញុំបានភ្លេចបាត់កាបូបលុយព្រឹកមិញថ្ងៃទី ០២ ១០ ២០១៩ ទីតាំងនៅក្នុងបន្ទប់ទឹកកាហ្វេ Amazon មុខសាលាបៀលប្រាយនៅវេលាប្រមាណ ៩:២០ នាទីព្រឹកមិញនេះ ហេតុការណ៍គឺខ្ញុំបានចូលទៅក្នុងបន្ទប់ដើម្បីបទជើង ពេលខ្ញុំបទជើងរួចខ្ញុំក៏ភ្លេចយកកាបូបរួចខ្ញុំក៏ដើរចេញបំណងទៅកន្លែងធ្វើការ ពេលធ្វើដំណើរចេញបានប្រហែល១០នាទីខ្ញុំក៏ដឹងថាខ្ញុំភ្លេចយកកាបូបលុយចេញពីបន្ទប់ទឹក ខ្ញុំសាកសួរអ្នកសំអាតគាត់ថាគាត់មិនដឹងទេ ដូចនេះបើបងប្អូនណាដែលបានរើសយកកាបូបលុយខ្ញុំសូមជួយយកឲ្យខ្ញុំវិញផង ថវិការក្នុងកាប៉ូបនោះដែលមានលុយដុល្លាចំនួន ២៥០$ និង លុយបាត់ ១០០០បាទ ខ្ញុំជូនបងប្អូនដែលរើសបាន ខ្ញុំសូមតែឯកសារខ្ញុំដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណ ប.ស.ស កាត់ធនាគារ មកវិញទេ សូមបងប្អូនជួយ Share ដើម្បីឲ្យគាត់បានឃើញផង។ លេខទំនាក់ខ្ញុំផ្ទាល់ 012564058″។

ប្រសិនបើបងប្អូនបានឃើញកាបូបលុយនោះ សូមបងប្អូនអាចទំនាក់មកលេខបងប្រុសផង ព្រោះថានៅក្នុងនោះមានឯកសារដែលបងប្រុសគាត់ត្រូវការ ហើយបងប្រុសម្ចាស់កាបូបបានប្រាប់ថា លុយនៅក្នុងកាបូបនោះបងអាចយកបាន តែសូមត្រឹមតែឯកសារ នៅក្នុងកាបូបតែប៉ុណ្ណោះ៕

មានវិដេអូ៖

ប្រភព៖​Ya Sry

Leave a Reply

Your email address will not be published. Required fields are marked *