លោក ផែង វណ្ណៈ បានលើកឡើងថា​ ថ្ងៃនេះខ្ញុំឈឺក្បាលណាស់ដែលមាន​ ឯកឧត្តម​តំណាង​រាស្ត្រ​ម្នាក់​ ចោទប្រកាន់​កម្មករ​ កម្មការិនី​ ធ្វើ​ពុត​ជា​ឈឺ​ព្រោះ​ខ្ចិលធ្វេីការ​បណ្ដាល​អោយបាត់​ថវិកា​ជាតិ​…មានវិដេអូ

លោក ផែង វណ្ណៈ បានលើកឡើងថា​ ថ្ងៃនេះខ្ញុំឈឺក្បាលណាស់ដែលមាន​ ឯកឧត្តម​តំណាង​រាស្ត្រ​ម្នាក់​ ចោទប្រកាន់​កម្មករ​ កម្មការិនី​ ធ្វើ​ពុត​ជា​ឈឺ​ព្រោះ​ខ្ចិលធ្វេីការ​បណ្ដាល​អោយបាត់​ថវិកា​ជាតិ​...មានវិដេអូ

បើយោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “ថ្ងៃនេះខ្ញុំឈឺក្បាលណាស់ដែលមាន​ ឯកឧត្តម​តំណាង​រាស្ត្រ​ម្នាក់​ ចោទប្រកាន់​កម្មករ​ កម្មការិនី​ ធ្វើ​ពុត​ជា​ឈឺ​ព្រោះ​ខ្ជឹលធ្វេីការ​បណ្ដាល​អោយបាត់​ថវិកា​ជាតិ​ ។ ហ៉ឺម​ ជនពុករលួយលួចលុយជាតិ​ មិនលេីក​យកមកនិយាយ​ បែជាមកចោទ​ កម្មករ​ កម្មការិនី​ ជាអ្នកធ្វេីអោយបាត់លុយរដ្ឋទៅវិញ​ ។ គិតទៅហេតុតែគ្នាក្រីក្រ​ ជាកម្មករ​ កម្មការិនី​ ទន់​ខ្សោយ​ គេចោទថាម៉េចក៏បាន​ ។ ខ្ញុំពិតជាហួសចិត្តណាស់​ ពេលលឺតំណាងរាស្ត្រម្នាក់នោះនិយាយចោទកម្មករបែបនេះ”​ ។

ភ្ជាប់ជាមួយគ្នានោះផងដែរ លោក ផែង វណ្ណៈ​ ក៏បានថតរូបភាព​ឈឺក្បាល ហើយក្រោយមកទៀតលោកក៏បានទៅមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ ដោយលោកបានសរសេររៀបរាប់ថា​”ញុំ​ឈឺខ្ញុំទៅពេទ្យ​ ព្រោះ​ខ្ញុំខ្លាចងា ប់​ខ្ញុំ​មិនមែនធ្វេីពុតសំដែង​ជាឈឺទេ​ ។ ចំណែក​បងប្អូន​កម្មករ​ កម្មការិនី​ ខ្លះក៏ឈឺទៅពេទ្យដែរ​ គ្មាន​អ្នកណា​ធ្វើ​ពុត​ជា​ឈឺ​ទេ​ ។ បេីមានភស្តុតាងណាបង្ហាញថា​ កម្មករ​ កម្មការិនី​ ធ្វើ​ពុត​ជា​ឈឺ​បណ្ដាល​អោយបាត់​ថវិកា​ជាតិ​ សូមចាត់ការតាមច្បាប់ទៅ​ កុំដេីរស្រែក​ ដេីរចោទ​ អាងតែគ្នាទន់ខ្សោយ​ ។ ឬមួយអ្នកស្រែកចោទកម្មករនោះធ្លាប់ធ្វេីពុតជាឈឺដេីម្បីគេចពីការងារ​ ? ជំនាន់​ ប៉ុលពត​ ឈឺល្មមៗមិនហ៊ានប្រាប់អង្គការទេ​ ខ្លាចអង្គការចោទថាយេីងធ្វេីពុធជាឈឺរួចយកយេីងទៅសម្លាប់ចោល​ ។ មកដល់ម័យនេះហេីយនៅមានអ្នកដេីរចោទអញ្ចឹងទៀត​ ។ អស់​អីនិយាយហេីយ​ខ្ញុំ​ “។

ជាមួយគ្នានោះផងដែរ លោក សោម អូន ប្រធាន​សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរៀលថ្ងៃទី០៣ ខែតុលានេះថា “ឯកឧត្តម​ ឈាង​​ វុន​ គួរបង្ហាញឯកសារផ្កូវការ ដែលចោទថា កម្មករបានក្លែងធ្វើពុតជាឈឺ ក្នុងគោលបំណងកេងកឹបថវិកា ប.ស.ស។ ម្យ៉ាងទៀតឯកឧត្តមគួរតែកែសម្រួលពាក្យ​ដោយនិយាយត្រឹមថា​ “កម្មករខ្លះ​ ឬមួយចំនួនតូច”​ បានហើយ ពីព្រោះការប្រើពាក្យ “កម្មករ”​ គឺវាទូទៅពេកនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករ​ជាង១លាននាក់ ហើយភាគច្រើនបំផុត​ដែល​ពួកគាត់ល្អ​”៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ ផែង វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *