លោក អុឹម ជីវ៉ា ថា មានគ្រូពេទ្យមួយចំនួន សំដីឈ្លើយ អសីលធម៏ គ្រាន់តែឃើញអ្នកជំងឺកាន់ប័ណ្ណ បសស ចូលមន្ទីរពេទ្យ មិនត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ឬគ្រាន់តែឲ្យថ្នាំប៉ារ៉ាពីគ្រាន់ ឲ្យពួកគាត់ត្រឡប់មកផ្ទះវិញ ដូចជាមើលងាយអ្នក…

លោក អុឹម ជីវ៉ា ថា មានគ្រូពេទ្យមួយចំនួន សំដីឈ្លើយ អសីលធម៏ គ្រាន់តែឃើញអ្នកជំងឺកាន់ប័ណ្ណ បសស ចូលមន្ទីរពេទ្យ មិនត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ឬគ្រាន់តែឲ្យថ្នាំប៉ារ៉ាពីគ្រាន់ ឲ្យពួកគាត់ត្រឡប់មកផ្ទះវិញ ដូចជាមើលងាយអ្នក...

លោក អុឹម ជីវ៉ា ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព​ នៅក្នុងវិស័យសិល្បៈស្រាប់តែមានប្រតិកម្មចំពោះ មន្ទីរពេទ្យមួយចំនួន ពេលបានឃើញប័ណ្ណ ប ស ស អ្នកជំងឺមិនព្រមត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ឲ្យតែថ្នាំលេបហើយ ក៏ឲ្យពួកគាត់ត្រឡប់មកផ្ទះវិញ ។ ប័ណ្ណ ប ស ស ជាប័ណ្ណមួយដែលប្រជាពលរដ្ឋក្រីក្រ ឬ កម្មករ កម្មការនីរោងចក្រគាត់តែមានសង្ឃឹមជឿជាក់ លើ ព្រោះថារាល់ពេលដែលពួកគាត់ទៅព្យាបាល និងអាចមានគ្រូពេទ្យដែលល្អ និងយកចិត្តទុក្ខដាច់ចំពោះអ្នកជំងឺ តែផ្ទុយទៅវិញបែរជា គ្មានអ្នកអើរពើអ្វីសោះ ធ្វើឲ្យអ្នកជំងឺមានការឈឺចាប់ជាខ្លាំង ។

លោក អុឹម ជីវ៉ា បានបង្ហាញការមិនពេញចិត្តយ៉ាងដូច្នេះថា “ថ្នាក់ដឹកនាំខាងលើគួមានវិធានការពួកគ្រូពេទ្យមួយចំនួនដែលកាន់បសស ពេលខ្លះគ្នាឈឺមិនពិនិត្យអោយថ្នាំប៉ារ៉ា២គ្រាប់ទៅវិញ 😏😏😏 មិនដឹងថ្នាក់លើដែលកាន់កាប់បសសមកត្រួតពិនិត្យមន្រ្តីខ្លួនខាងក្រោមមានចរិកបែបណា សំដីឈ្លើយ អសិលធម៌ ! មើលងាយអ្នកជំងឺ ។

បើអស់លោកមិនជឿបន្លំតែងខ្លួនធ្វើជាអ្នកស្លៀកខោអាវរយីករយាដើចូលទៅចូលពេទ្យហើយហុចប័ណ្ឌសរសរអោយគេដឹងហើយថាចរកិពេទ្យខ្លះសំដីយ៉ាងម៉េច។

ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ សូមឯកឧត្តមប្រធានជួយត្រួតពិនិត្យកូនចៅខាងក្រោម និងប្រជុំជាមួយដៃគូរនៃមន្ទីពេទ្យនានាមួយចំនួនដែលធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយគ្នាអោយជួយពង្រឹងនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រីផង ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។

ដូចនេះសូមថ្នាក់ដឹកនាំ មេត្តាចុះធ្វើការត្រួតពិនិត្យ និងចាត់វិធានការចំពោះគ្រូពេទ្យណា ដែលមិនធ្វើការពិនិត្យអ្នកជំងឺដែលប័ណ្ណ បសស មើលងាយអ្នកជំងឺ ប្រើសំដីមិនសមរម្យចំពោះអ្នកជំងឺ ពិសេសគឺជនក្រីក្រ ដែលពួកគាត់មិនមានលទ្ធភាពនៅក្នុងការព្យាបាល៕

ប្រភព៖​  អុឹម ជីវ៉ា

Leave a Reply

Your email address will not be published. Required fields are marked *