នោះៗ ឯកឧត្តម វិល្លាម ទទួលយកមិនបានទេចំពោះសម្តីមាស របស់ឯកឧត្តម ឈាង វុន ថាកម្មករធ្វើពុតឈឺដើម្បីសុីលុយ បសស ហើយឯកឧត្តម វិល្លាម បានដាក់ចំៗថា….(មានវិដេអូ)

នោះៗ ឯកឧត្តម វិល្លាម ទទួលយកមិនបានទេចំពោះសម្តីមាស របស់ឯកឧត្តម ឈាង វុន ថាកម្មករធ្វើពុតឈឺដើម្បីសុីលុយ បសស ហើយឯកឧត្តម វិល្លាម បានដាក់ចំៗថា....(មានវិដេអូ)

ឯកឧត្តម សុខសុវណ្ណវឌ្ឍនា សាប៊ុង (វិល្លាម) បានធ្វើការឆ្លើយតបទៅនិងប្រសាសន៍របស់លោកឯកឧត្តម ឈាង វុន ជាអនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់ក្រៃលែង លោកបានមានប្រសាសន៍ថា  ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​​​ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​។

យ៉ាណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា William Guang បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមថា ៖ អនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់របស់ លោក ឈាង វុន ។ដូចនេះបានន័យថាអំពេីពុករលួយ ការឃុបឃិតកិបកេងរបស់មន្ត្រីខិលខូចមិនមែនជាការនាំអោយបាត់ចំណូលរដ្ឋទេ បែរជាកម្មករអ្នកធ្វេីអោយបាត់ចំណូលរដ្ឋទៅវិញ !មុននឹងនិយាយអ្វីសុំគិតខ្លះផងព្រោះនិយាយក្នុងនាមស្ថាប័នសភាដែលជាស្ថាប័នកំពូលជាតិហេីយនិយាយប្រុងចោទកម្មករប្រមាណ១លាននាក់តែម្ដងមែនទេ ? គោលការណ៍អ្នកនាំពាក្យដ៏ពូកែ គឺនាំពាក្យមិនមែននាំរឿងនោះទេ ។

​ហើយលោកឯកឧត្តម ក៏បានបន្ថែមពីលើនិងទទៀតថា ៖ រឿង បសស អត់មានខាតបង់ចំណូលរដ្ឋទេសូមសាធារណៈជនកុំយល់ច្រលំ ប្រាក់បង់ បសស គឺនិយោជកជាអ្នកបង់ ដោយប្រាក់នោះកាត់ចេញពីប្រាក់ខែកម្មករដោយស្វ័យប្រវត្តិតែបេីតំណាងរាស្ត្រឬអ្នកនាំពាក្យនិយាយមិនដឹងទិសនាំតែរឿង ទេីបខាតលុយរដ្ឋ រាស្ត្របង់ពន្ធអោយប្រាក់ខែមិនមែនសម្រាប់អោយហូបបាយមានកម្លាំងនិយាយទាំងមិនដឹងទិសនោះឡេីយ ។ សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *