លោកឧកញ៉ា ទៀ វិចិត្រ ថា ភ្លេចអ្វីភ្លេចបាន តែកុំភ្លេចខ្លួន ធ្វើអ្វីធ្វើទៅ តែកុំធ្វើបាបកម្ម…

លោកឧកញ៉ា ទៀ វិចិត្រ ថា ភ្លេចអ្វីភ្លេចបាន តែកុំភ្លេចខ្លួន ធ្វើអ្វីធ្វើទៅ តែកុំធ្វើបាបកម្ម...

លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ បានជួយដល់មនុស្សជាច្រើន មិនថានៅតាមផ្លូវ ឬ ទៅដល់ទីកន្លែង។ លោកបានធ្វើឲ្យមហាជន មានសេចក្តីត្រេកអរជាខ្លាំង ។ លោកក៏បុគ្គលម្នាក់ ដែលបានអភិរក្សសត្វព្រៃ មិនថាសត្វនៅក្នុងទឹក ឬសត្វនៅលើគោក គឺលោកតែងតែបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញសត្វជាច្រើនប្រភេទ ដែលយើងកម្របានឃើញ។ 

ការជួយរបស់លោកឧកញ៉ា បានធ្វើឲ្យមហាជន មានសេចក្តីត្រេកអរជាខ្លាំង ព្រមទាំងសូមឲ្យលោកបន្តសកម្មភាព ក្នុងការជួយដល់មនុស្ស និងសត្វព្រៃបែបនេះរៀងរហូតទៅ ព្រោះតែបានធ្វើឲ្យជនក្រខ្សត់ជាច្រើនរូប មានក្តីសង្ឃឹម​ពីការជួយដល់ ពីសំណាក់រូបលោកទៀតផង។ លោក ឧកញ៉ា បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងខ្លីថា “- ភ្លេចអ្វីភ្លេចបាន តែកុំភ្លេចខ្លួន – និយាយអ្វីនិយាយទៅ តែកុំនិយាយបង្កើតសត្រូវ- ចោលអ្វីចោលបាន តែកុំចោលមនុស្សដែលល្អជាមួយយើង – ធ្វើអ្វីធ្វើទៅ តែកុំធ្វើបាបកម្មត្រូវមានសតិសម្បជញ្ញៈគិតឲ្យបានគ្រប់ជ្រុងជ្រោយមុននិងប្រព្រឹត្ត…៚។ទៀ វិចិត្រ”។

ពាក្យពេចន៍ប៉ុន្មាមឃ្លានេះ បានធ្វើឲ្យមហាជននៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការពេញចិត្តជាខ្លាំង ព្រោះតែពាក្យប៉ុន្មានឃ្លានេះ ពិតជាមានអត្តន័យខ្លាំងណាស់ ហើយមហាជននៅតែចង់ឲ្យរូបលោកបានជួយដល់ជនរងគ្រោះទីទល់ក្រជាច្រើនអ្នក ដែលកំពុងតែត្រូវការជំនួយពីអស់លោកអ្នក៕

ប្រភព៖ ទៀ វិចិត្រ

Leave a Reply

Your email address will not be published. Required fields are marked *