វ៉ាង ស្រីណូ ថា បើយើងប្រើរបស់ប្រេនមែន ទៅខ្លាចអី គ្រាន់តែ post រូបពេលគិតលុយ ថតតំលៃ និងឈ្មោះយើងនៅក្នុងក្រដាសទៅ មែនអត់…

វ៉ាង ស្រីណូ ថា បើយើងប្រើរបស់ប្រេនមែន ទៅខ្លាចអី គ្រាន់តែ post រូបពេលគិតលុយ ថតតំលៃ និងឈ្មោះយើងនៅក្នុងក្រដាសទៅ មែនអត់...

តារាសម្តែងដ៏មានប្រជាប្រិយភាព​ វ៉ាង ស្រីណូ​ បានបង្ហោះរូបភាព​ កាបូបប្រេនៗ អមជាមួយនិងវិក័យប័ត្រ ដែលគាត់បានចូលទៅដល់ក្នុងហាង ផ្ទាល់ ដើម្បីចែកជូនដល់បងប្អូន ក៏ដូចជាមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាប ។ កាបូបប្រេន ដែលវ៉ាង ស្រីណូ កំពុងតែស្ពាយនោះ មានតំលៃដល់ទៅ៦ពាន់ដុល្លារឯនោះ ព្រោះតែជាម៉ាកល្បី និងកំពុងតែពេញនិយម ។ 

បើយោងតាមគណនីហ្វេសប៊ុក វ៉ាង ស្រីណូ បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញថា “បេីយេីងហ្អាស់ប្រេីរបស់ហ្សីនមែនហេីយគេមិនជឿរ នែកផូសរូបចឹងៗម៉ោ! បេីហ៊ានសុំកាបូបគេ​ ល​ ថតឡេីងចង់គ្រប់ម៉ូតហេីយនោះរឿងអីមិនហ៊ានថតពេលគេគិតលុយ​? 😂 ហេីយខ្លាចអីនឹងផូសវិក័យបត្រ? 😂 ផូសមកអោយគេឃេីញឈ្មោះយេីងក្នុងណឹងផង! ហាងលក់របស់ហ្សិនបេីភ្ញៀវចូលទៅទិញរបស់គេមែនគេទទួលណាស់គេរៀបចំភេសជ្ជះ​ ទឹក​ កាហ្វេ​ ពេលខ្លះគេគាស់ស្រាសាំប៉ាញទទួលទៀតក៏មានដែរ! អោយតែចូលទៅទិញរបស់គេ​ មិនមែនសុំគេ​ ល​ ថតៗរួចនិយាយថាអគុណហេីយដេីរចេញ😂😂😂😂 អូ​ ភ្លេចមួយទៀត​ នេះទិញត្រឹមតែ6ពាន់ទេខ្ញុំមិនចាយលុយសុទ្ធផង​ ខ្ញុំអូសកាតទេណា​💳 កុំថាលុយរាបសែនអីនោះ! ធ្ងន់ណាស់😂😂😂😂”។

គ្រាន់តែបានឃើញពីតំលៃ នៅក្នុងវិក័យប័ត្រភ្លាម បានធ្វើឲ្យមហាជន មានការភ្ញាក់ជាខ្លាំង ព្រោះតែតំលៃកាបូបមួយដល់ទៅ៦ពាន់ដុល្លារ ហើយធ្វើឲ្យមហាជន ក៏បានចូលមកខមិនថា “ចំៗចឹងពេកចុកណាស់ idol”និងមានអ្នកខ្លះទៀត បានចូលមកខមិនថា​”អត់ចាប់អារម្មណ៍កាបូបទេ ចាប់អារម្មណ៍អ្នកស្ពាយកាបូប ស្អាតម្ល៉េស”៕

ប្រភព៖ Vang Sreyno

Leave a Reply

Your email address will not be published. Required fields are marked *