អាណិតណាស់…លោកយាយកំសត់ រសនៅក្នុងផ្ទះតែម្នាក់ឯង ដោយការលក់នំ…មានវិដេអូ

អាណិតណាស់...លោកយាយកំសត់ រសនៅក្នុងផ្ទះតែម្នាក់ឯង ដោយការលក់នំ...មានវិដេអូ

នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើន បានចូលរួមធ្វើការសង្គម ដើម្បីជួយដល់បងប្អូនខ្មែរ​ ដែលមានជីវភាពទីទាល់ក្រ ហើយក៏បានប្រឹងប្រែងស្វែងរកជំនួយ ក្នុងការជួយដល់ជនទីទាល់ក្រ កំពុងតែស្វែងរកប្រាក់ជួយពួកគាត់។ ជាក់ស្តែងដូចជាជីវិតរបស់លោកយាយម្នាក់ ដែលគាត់កូនចៅ ហើយគាត់រស់នៅតែម្នាក់ឯង ដោយធ្វើនំលក់ចិញ្ចឹមជីវិត។

បើយើងតាមគណនីហ្វេសប៊ុករបស់លោក Chav Mearnup Keo Nimith បានបង្ហោះសារយ៉ាងខ្លី អមជាមួយនិងវិដេអូ ពីសកម្មភាពរបស់លោកយាយ កំពុងតែកិនម្ស៉ៅ ដើម្បីទុកធ្វើនំលក់ចិញ្ចឹមជីវិត។​ នៅក្នុងគណនីហ្វេសប៊ុក បានរៀបរាប់ថា “បើ យាយ មិន ធ្វើ នំលក់ បានអីហូប បើយាយ គ្មាន កូនចៅ ផងមួយ ថ្ងៃ បាន ចំណេញ បានត្រឹម 2000 R ទៅ 3000 ទេ សូមបង ប្អូន មេត្តា ជួយ លោកយាយ ផង Tel: 093633500″។

ជីវិតដ៏កំសត់របស់លោកយាយ បានធ្វើឲ្យមហាជន ស្ទើរស្រក់ទឹកភ្នែក ព្រោះតែគាត់រស់នៅតែម្នាក់ក្នុងខ្ទមចាស់ ហើយប្រឹងកិនម្ស៉ៅតែម្នាក់ឯង​ ។ ដូចនេះសូមបងប្អូនមេត្តាជួយដល់លោកយាយចំណាស់ម្នាក់នេះផង គាត់ពិតជារស់នៅកំសត់ណាស់ សូមជាថវិការក៏បាន ស្បៀងសម្រាប់លោកយាយបរិភោគក៏បាន ឲ្យតែគាត់រស់នៅបានធូស្បើយជាងនេះបន្តិច៕

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *