ក្រដាសប្រាក់ថ្មី១៥០០០រៀល ទើបតែចេញភ្លាម ត្រូវបានមហាជន សួរថាក្រដាសប្រាក់ខ្មែរសោះហេតុអ្វីបានជាមានរូបស្តូបវៀតណាមក្នុងហ្នឹង…

ក្រដាសប្រាក់ថ្មី១៥០០០រៀល ទើបតែចេញភ្លាម ត្រូវបានមហាជន សួរថាក្រដាសប្រាក់ខ្មែរសោះហេតុអ្វីបានជាមានរូបស្តូបវៀតណាមក្នុងហ្នឹង...

ភ្នំពេញ៖ នៅកាលពីពេលថ្មីៗនេះបានផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយសារតែនៅក្នុងពេលថ្មីៗនេះប្រទេសកម្ពុជាបានចេញករដាស់ប្រាក់១៥០០០រៀលជាផ្លូវការនៅក្នុងឳកាសដ៏ប្រពៃក្នុងខួបគម្រប់១៥ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកនៅកាលពីពេលថ្មីៗនេះមហាជនមួយចំនួនបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះចំនុចខ្លះៗនៅក្នុងក្រដាស់ប្រាក់ដោយសារតែនៅក្នុងក្រដាស់ប្រាក់ខ្មែរមានរូបសំណាកវិមាន ឈ្នះ-ឈ្នះ ដែលប្រជាជនភាគច្រើនស្គាល់ថាជាស្តូបមិត្តភាពវៀតណាម កម្ពុជា ឬហៅកាត់ថាស្តូបយួន។

យ៉ាងណាមិញមានមតិភាគខ្លះបានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា​សុំកូនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយគិតគូររឿងនយោបាយអោយមែនទែន ខណៈដែលផែនការរបស់អា៎ហូ ជីមិញជិតទទួលបានជោគជ័យ រដ្ឋាភិបាលខ្មែរកំពុងមបាំង ឆ្កួតលីលា លែងដឹងមុខមិត្ត មុខសត្រូវ យកខុសធ្វើត្រូវ យកអាក្រក់ធ្វើល្អ ពួកយើងមិនអាចអោបដៃមើលទង្វើដល់ឆ្កួតមួយនេះបានទេ”។

ហើយមានមហាជនខ្លះទៀតក៏បានធ្វើការបន្ថែមឲ្យដឹងថា ៖ ពាក្យថាអាប្រឆាំងផ្កាប់មុខធ្វេីអ្វីក៍ខុសនិយាយរួមទៅគេធ្វេីមោនកេីតទេវាបានធ្វេីកេីតទេីសគ្រប់ពេលចាចង់បានអាឆ្កួតក្បត់ជាតិនៅបារាំងមកដឹកនាំជាតិបានវាថាល្អធ្វេនយោបាយបោកលុយខ្មែរក្នុងស្រុកក្រៅស្រុកយកទៅចាយជិតដល់ថ្ងៃមកបង្កេីតជាលេសប្រមាថព្រះមហាក្សត្រហេីយមិនមកវិញហេីយក៍ដេកសុីលុយខ្មែរដែលរៃអង្គៀសអោយវាបន្ត​​ តទៀតគិតទៅមេីលថាអាសុីល្ងង់ឫខ្មែរអោយលុយវាចាយល្ងង់?”

គួរបញ្ចាក់ផងដែរថាទោះបីជាកំពុងតែមានការរិះគន់ក្តៅគគុគចំពោះរឿងក្រដាស់ប្រាក់ខ្មែរមានរូបសំណាកវិមាន ឈ្នះ-ឈ្នះ ដែលប្រជាជនភាគច្រើនស្គាល់ថាជាស្តូបមិត្តភាពវៀតណាម កម្ពុជា ឬហៅកាត់ថាស្តូបយួននេះក៏ដោយដ៏នៅតែមិនទាន់ឃើញមានស្ថាប័នពាក់ព័ន្ធណាមួយបកស្រាយបំភ្លឺជំវិញរឿងនេះនៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *