លោកជំទាវ ម៉ាលីណា ភរិយាលោកឧកញ៉ា ឌួង ឆាយ ប្រាប់ថា ទិញកាបូប Chanel អាម៉ូតនេះគឺ អាចដាក់លុយបានច្រើន ហើយសុវត្ថិភាព ព្រោះវាមាន…

លោកជំទាវ ម៉ាលីណា ភរិយាលោកឧកញ៉ា ឌួង ឆាយ ប្រាប់ថា ទិញកាបូប Chanel អាម៉ូតនេះគឺ អាចដាក់លុយបានច្រើន ហើយសុវត្ថិភាព ព្រោះវាមាន...

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីលោកជំទាវ ម៉ាលីណា ដែលជាភរិយារបស់លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ ដែលលោកជាម្ចាស់ក្លឹបកំសាន្ត SOUND CLUB ដែលល្បីជាឈ្មោះក្នុងទីក្រុងភ្នំពេញ។ លោកជំទាវ ម៉ាលីណា ដែលជាភរិយារបស់លោកឧកញ៉ា ឌួង ឆាយ ទើបតែសម្រាលកូនស្រីដ៏កូនក្នាញ់ និងស្រស់ស្អាត បានបង្ហោះរូបភាពជាច្រើន ក្រោយពេលឆ្លងទន្លេររួច ដែលអូនតូចមានឈ្មោះថា ឌួង រាជនីគុជ។

ដោយឡែកលោកជំទាវ ទើបតែត្រឡប់មកពីក្រៅប្រទេសវិញ ដោយបានបង្ហាញកាបូបម៉ាក់ Chanel ដែលយើងមិនចាំបាច់រួតដូចកាបូបធម្មតានោះទេ គឺកាបូបនោះផ្ទាល់មានកូនសោរចាក់សម្រាប់ចាក់ ជាហេតុធ្វើឲ្យបងប្អូនកាន់តែងាយស្រួលនៅក្នុងការទុកដាក់ប្រាក់កាស។ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកជំទាវ បានបង្ហោះសារថា” ទិញកាបូបChanelអាម៉ូតនេះគឺមានកូនសោរចាក់បាននិងមានរ៉ូតជុំវិញម៉ងអាចដាក់លុយមានសុវត្តិភាពម៉ងមិនដូចកាបូបDiorចំហរអត់មានរ៉ូតពិបាកណាស់អត់ហ៊ានដាក់លុយទេបានតែដាក់របស់ប្រេីប្រាស់ទាល់ថែមរ៉ូតបានហៀនដាក់លុយ🤩🤩🤩🙊🙉🙈🙈💓👜💓”។

ទន្ទឹមនិងនេះ ក៏មានបងប្អូនជាច្រើន បានសូមណូមពរឲ្យលោកជំទាវ បង្ហោះរូបភាពកាបូបម៉ាកប្រេនៗឲ្យបានច្រើន ដើម្បីកុំឲ្យបងប្អូនជាមួយចំនួនគាត់ មានការយល់ច្រឡំ ឬក៏ទិញចំរបស់ដែលក្លែងក្លាយ ព្រោះថាពិបាកមើលណាស់ ហើយមួយទៀតមិនដឹងថា របស់ណាប្រេន ឬមិនប្រេននោះទេ គ្រាន់តែបងប្អូនមួយចំនួនគាត់មានប្រាក់ អាចទិញបានប្រើប្រាស់ ដោយមិនចាញ់បោកគេ៕

ប្រភព៖​ Deth Malina

Leave a Reply

Your email address will not be published. Required fields are marked *