ជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយមក…លោក មាស ចន្ថា បានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោក ក្នុងចំណោមបេក្ខភាព៤០០០​នាក់…មានវិដេអូ

ជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយមក...លោក មាស ចន្ថា បានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោក ក្នុងចំណោមបេក្ខភាព៤០០០​នាក់...មានវិដេអូ

កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងទេចរណ៍ បានបង្ហោះសារយ៉ាងរំភើប ដោយកូនខ្មែរយើងមួយរូប ដែលមានឈ្មោះថា លោក​ មាស ចន្ថា បានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោកWanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០​មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតប្រជែងមកពីជុំវិញពិភពលោក។

នៅក្នុងគណនីហ្វេសប៊ុកបានលើកឡើងថា “សូមចូលរួមអបអរសាទរ និងកោតស្ងប់ស្ងែងចំពោះ លោក​ មាស ចន្ថា បានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោកWanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០​មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតប្រជែងមកពីជុំវិញពិភពលោក។

ការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក លោកមាស ចន្ថា ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលធ្វើដំណើរក្នុងអំឡុងពេល២-៣ខែជាមួយគាត់។ លោក​ មាស​ ចន្ថា ដែលភ្ញៀវទេសចរ​បានហៅគាត់ថា​ លោក​ ជេក (Jack) ជាមគ្គូទេសចរណ៏នៅខេត្តសៀមរាប ដែលទទួលបានពានរង្វាន់មាសនេះ ដោយលោកត្រូវបានវាយតំលៃថាមានភាពរួសរាយរាក់ទាក់ មិនមានភាពនឿយហត់ និងមិនមានភាពល្អក់កករជាមួយភ្ញៀវម្តងណាឡើយ។​

ក្រសួងទេសចរណ៍សូមកោតសរសេីរ ។ ជោគជ័យ​នេះបង្ហាញពីមោទនភាពដល់ប្រជាជនកម្ពុជា ក៏ដូចជាមគ្គុទេសចរណ៏ ជាកត្តាជម្រុញដ៍មានប្រសិទ្ធភាពបំផុតក្នុងការទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាមកកម្ពុជា”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនខ្មែរជាច្រើនអ្នកបានសម្តែងការត្រេកអរ និងសាទរចំពោះ លោក មាស ចន្ថា ដែលដណ្តើមបានពានរង្វាន់កម្រិតពិភពលោក ។ ក្នុងនាមកខ្ញុំជាកូនខ្មែរម្នាក់ ពិតជាសេចក្តីរីករាយណាស់។ អរគុណចំពោះការខិតខំប្រឹងប្រែងរបស់ រហូតដណ្តើមបានពាន៕

មានវិដេអូ៖

ប្រភព៖ ក្រសួងទេចរណ៍

Leave a Reply

Your email address will not be published. Required fields are marked *