គេចយ៉ាងណាក៏មិនរួចដែរ…ជនសង្ស័យម្នាក់ រត់ទៅពួនសំងំក្នុងលូទឹកស្អុយ អស់រយៈពេលជាមួយ ចុងក្រោយនៅតែសមត្ថកិច្ចចាប់ជាប់…មានវិដេអូ

គេចយ៉ាងណាក៏មិនរួចដែរ...ជនសង្ស័យម្នាក់ រត់ទៅពួនសំងំក្នុងលូទឹកស្អុយ អស់រយៈពេលជាមួយ ចុងក្រោយនៅតែសមត្ថកិច្ចចាប់ជាប់...មានវិដេអូ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់កាបូបដៃពីស្រ្តីម្នាក់ ដែលកំពុងជិះម៉ូតូ តែមិនបានសម្រេច ហើយបានបើកម៉ូតូរត់គេចខ្លួន តែសំណាងមិនល្អក៏បានទៅបុកម៉ូតូរបស់យុវជនម្នាក់ កំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យដួល ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចតាមបណ្តោយផ្លូវព្រះសីហនុ កែងនិង ផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

បើតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះគាត់ជិះម៉ូតូម៉ាក TODAY មួយគ្រឿង ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេច។ ជនសង្ស័យនោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HJ 1380 ។ ក្រោយពីធ្វើសកម្មភាពបរាជ័យហើយនោះ ជនសង្ស័យបានព្យាយាមរត់គេច តែសំណាងមិនល្អក៏បានទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកSCOOPY ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ 4450 កំពុងតែធ្វើដំណើរតាមផ្លូវតែម្នាក់ឯង ដែលបណ្តាលឲ្យខូចខាតម៉ូតូទាំងពីរ។

បន្ទាប់ពីបុកម៉ូតូដួលទាំងអស់គ្នាហើយនោះ ជនសង្ស័យ ក៏បានព្យាយាមរត់បន្តទៀត ។ អ្នកទី១.ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើការឃាត់បាន ទី២.បានរត់គេចខ្លួនបាត់ ចំណែកឯអ្នកទី៣ បានរត់ចូលលូ ទឹកស្អុយក្បែររបងមន្ទីរពេទ្យ ក្នុងសង្កាត់ បឹងកេងកងទី២ ហើយក៏ត្រូវបានចាប់ខ្លួនបាន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលឹត ដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនិតិវិធីនៃច្បាប់៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

 

Leave a Reply

Your email address will not be published. Required fields are marked *