ចូលរួមលេងទាំងអស់គ្នា…សាកល្បងទាយមើលថា កញ្ញា ធី សុវណ្ណថា និងអនាគត ស្វាមី នឹងរៀបការនៅក្រុង រឺខេត្តណា បើទាយត្រូវកញ្ញា និងមានរង្វាន់ជូន…

ចូលរួមលេងទាំងអស់គ្នា...សាកល្បងទាយមើលថា កញ្ញា ធី សុវណ្ណថា និងអនាគត ស្វាមី នឹងរៀបការនៅក្រុង រឺខេត្តណា បើទាយត្រូវកញ្ញា និងមានរង្វាន់ជូន...

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានរបស់កញ្ញា ធី សុវណ្ណថា រួចមកហើយ។ កាលពីពេលថ្មីនេះ កញ្ញា​ ធី សុវណ្ណថា ក៏បានបង្ហោះសារ អំពីដំណឹងមួយជូនចំពោះប្អូនៗ ដែលទើបនឹ​ងប្រឡងជាប់បាក់ឌុប ឲ្យបានជ្រាបថា កញ្ញា មានគម្រោងអាហារូបករណ៍​ 100% ជូនសិស្សក្រីក្រ​១០០០នាក់ ចង់រៀនបន្តមហាវិទ្យាល័យ​ មានកន្លែងស្នាក់នៅឥតគិតថ្លៃ និងរកការងារសម្រាប់ និស្សិត​ ដោយ​ទទួលប្រាក់ខែចាប់ពី​ 180$ – 250$។

ទន្ទឹមនឹងនេះ កញ្ញាក៏បានបង្ហើបពីគម្រោងរៀបអាពាហ៍ពិពាហ៍របស់កញ្ញា ជាមួយនិងអនាគតស្វាមី របស់ខ្លួន នាពេលខាងមុខនេះ ដោយកញ្ញា ក៏បានលើកឡើងថា​ “តេីយេីងខ្ញុំ​ នឹងរៀបការនៅខេត្ត រឺក្រុងណា? បងប្អូនទាយត្រូវ​ ជូនរង្វាន់កាតទូស័ព្ទ​ 5$/​ ៤០រង្វាន់

– ស្រុកកំណេីតនាងខ្ញុំ​ ខេត្តត្បូងឃ្មុំ​

– ស្រុកកំណេីតម្តាយនាងខ្ញុំ​ ខេត្តកំពង់ចាម

– ស្រុកកំណេីតឪពុកខ្ញុំ​ ខេត្តបាត់ដំង​

– ទីលំនៅឪពុកម្តាយបច្ចុប្បន្ន​ ក្រុងភ្នំពេញ

– ស្រុកកំណេីតគូរដណ្តឹងខ្ញុំ​ ខេត្តស្វាយរៀង

– នាងខ្ញុំមានផ្ទះ​ ៤កន្លែង​ ក្រុងភ្នំពេញ​ ខេត្តកណ្តាល​

ខេត្តកោះកុង​ និងខេត្តមណ្ឌលគីរី​…​ #Comments”។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមក Comments ដោយមានអ្នកខ្លះទាយថា ការនៅតាមខេត្ត ហើយអ្នកខ្លះទៀតថា ការនៅភ្នំពេញ។ ដូចនេះរង្វាន់ បានទៅអ្នកណានោះ យើងនៅមិនទាន់ដឹងនៅឡើយទេ ទាល់តែចាំអ៊ុតមើលទាំងអស់គ្នា។ ចុះបងប្អូនវិញទៀតថា គាត់ទាំងពីរនាក់ និងរៀបការនៅខេត្ត ឬ នៅក្រុង ។ សូមចូលមក Comments ទាំងអស់គ្នា ដើម្បីទទួលបានកាតទូរស័ព្ទចំនួន៥ដុល្លារ ពីកញ្ញា ធី សុវណ្ណថា​៕

ប្រភព៖ Sovantha Thy

Leave a Reply

Your email address will not be published. Required fields are marked *