តើពិតទេ ? កាបូបប្រ៊េន Dior ដែល ចោម ច័ន្ទ ស្ពាយមានតម្លៃត្រឹមតែ 35$ ប៉ុណ្ណោះ តែនាងបញ្ចាក់ប្រាប់ថា មានតម្លៃរាប់ពាន់ដុល្លារ…

តើពិតទេ ? កាបូបប្រ៊េន Dior ដែល ចោម ច័ន្ទ ស្ពាយមានតម្លៃត្រឹមតែ 35$ ប៉ុណ្ណោះ តែនាងបញ្ចាក់ប្រាប់ថា មានតម្លៃរាប់ពាន់ដុល្លារ...

​​បងប្អូនច្បាស់ជាបានស្គាល់ហើយថាតារាហ្វេសប៊ុក និងជាអ្នកលក់អនឡាញម្នាក់ដែលទទួលបានការគាំទ្រនិងទទួលបានប្រជាប្រិយខ្លាំងពីសំណាក់មហាជនជាពិសេសគឺសម្ភារះប្រើប្រាស់ប្រ៊េនៗនិងជីវិតដែលពោពេញទៅដោយភាពសុីវិល័យនិងទាន់សម័យពោពេញទៅដោយសេចក្តីសុខដែលមានប្តីស្អាតល្អនិងជាមានអ្នកមានផងដែរចាំលួងលោមចិត្តនាងគ្រប់ពេលផងដែរ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះ ចោម ច័ន្ទ ហាក់បីកំពុងតែទទួលបានការប៉ះទង្គិចខ្លាំងពីសំណាក់មហាជនមូយចំនួនទាំក្នុងស្រុកនិងនៅក្រៅស្រុកព្រោះបានបែកធ្លាយរឿងលក់កាបូបក្លែងក្លាយឲ្យភ្ញៀវក្នុងតម្លៃរាប់មុឺនដុល្លារនិងថែមទាំងបានបោកប្រាស់ភ្ញៀវថាជារបស់ពិតពេញៗមាត់។

ហើយនៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះអ្នកនាង ចោម ច័ន្ទ បានបង្ហោះលុយទាំងគីបៗនៅលើបណ្តាញសង្គមហ្វេសប៊ុកតែអ្វីដែលមហាជនចាប់អារម្មណ៍នោះគឺកាបូបស្ពាយដែលមានម៉ាកកាបូបល្បី Dior ដែលនាងប្រាប់ថាមានតម្លៃរាប់ពាន់ដុល្លារឯណ្ណោះដោយសារតែ កាបូបល្បី Dior នេះជាម៉ាកប្រ៊េនទើបមានតម្លៃថ្លៃបែបនេះ។

ដោយឡែកបន្ទាប់ពីផ្ទុះរឿងបោកប្រាស់ភ្ញៀវនិងលក់កាបូបក្លែងក្លាយមិនទាន់ដោះស្រាយចប់ផងស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា GiNa FullSmile បានបង្ហោះកាបូបម៉ាក Dior ស្ទើតែមានរូបរាងដូចគ្នាបេះបិទទាំងពណ៌ និង ទំហំទៅនឹងកាបូប Dior ដែល ចោម ច័ន្ទ បានថតបង្ហោះនោះ គឺតម្លៃត្រឹមតែ ៣៥ ប៉ុណ្ណោះ ជាប្រភេទមានរូតនិយាយឲ្យងាយស្រួលយល់គឺជារបស់ Copy (ក្លែងក្លាយ)។

Leave a Reply

Your email address will not be published. Required fields are marked *