កម្របានជួបណាស់! តាលក់ការ៉េមសន្សំសំចៃប្រាក់កាក់មិនហ៊ានចាយផ្តេសផ្តាស ដើម្បីឧបត្ថម្ភ លូដាក់សម្រាមចំនួន ២០កង់…

កម្របានជួបណាស់! តាលក់ការ៉េមសន្សំសំចៃប្រាក់កាក់មិនហ៊ានចាយផ្តេសផ្តាស ដើម្បីឧបត្ថម្ភ លូដាក់សម្រាមចំនួន ២០កង់...

ភ្នំពេញ ៖ កាលពីថ្មីៗនេះ មានអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងស្ងើចសរសេរចំពោះទឹកចិត្តដ៏ប្រពៃរបស់ លោកតាលក់ការ៉េមម្នាក់ដែលលក់ការ៉េម សម្រាប់ចិញ្ចឹមគ្រួសារ តែសុខចិត្តសន្សំសំចៃថវិកាផ្ទាល់ខ្លួនឧបត្ថម្ភ លូដាក់សម្រាមចំនួន ២០កង់ ដាក់នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដើម្បីរក្សាអនាម័យបរិស្ថាន។

យោងតាមប្រភពពី សិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន បានលើកឡើងព្រមៗគ្នាយ៉ាងដូច្នេះថា «មូលហេតុដែលលោកតា ធ្វើដូចនេះក៏ដោយសារតែគាត់ចង់ឲ្យវិទ្យាល័យនេះ ក្លាយទៅជាវិទ្យាល័យមួយ ដែលមានបរិស្ថានស្អាត មានអនាម័យល្អ សម្រាប់សុខភាពរបស់សិស្សានុសិស្សទាំងឡាយ» លោកតា បាន​ចំណាយលុយ​របស់ខ្លួន​ចំនួន ៤៨ម៉ឺន ប្រមាណ ១២០ដុល្លារ ទិញ​លូ​ដាក់​សម្រាម​ចំនួន ២០កង់ ដាក់​ក្នុង​សាលារៀន​នេះ។

នេះ​គឺជា​សណ្ដាន​ចិត្ត​ដ៏​ល្អ​កម្ររ​រកបាន របស់​លោកតា ដែល​លក់​ការ៉េម សម្រាប់​ចិញ្ចឹម​គ្រួសារ តែ​សុខចិត្ត​សន្សំសំចៃ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​បរិច្ចាក​សម្រាប់​ការងារ​សង្គម ទោះបី​តិចក្តី​ច្រើនក្តី តែ​វា​ការចាប់ផ្ដើម​ដ៏​ល្អ​ប្រពៃ ជា​ប្រយោជន៍​ដល់​សង្គម​ទាំង​មួល។ សូម​ជូនពរ​លោកតា​លក់​ការ៉េម និង​ក្រុមគ្រួសារ​ជួបតែ​សេចក្តីសុខ និង​សុភមង្គល៕

Leave a Reply

Your email address will not be published. Required fields are marked *