បញ្ជាក់ច្បាស់ការហើយ ឈប់ឆ្ងល់! លោក ឈាង វុន និយាយថា ខ្ញុំ​អត់​មានអី​ខ្វាយខ្វល់​អ្នកណាថាខ្ញុំ​អាក្រក់​ទេ រឿងនោះមិនមែន​ជា​យោបល់​របស់​ខ្ញុំ​ផ្ទាល់​ទេ ករណីកម្មករធ្វើពុតជាឈឺដើម្បីសុីលុយ បសស

បញ្ជាក់ច្បាស់ការហើយ ឈប់ឆ្ងល់! លោក ឈាង វុន និយាយថា ខ្ញុំ​អត់​មានអី​ខ្វាយខ្វល់​អ្នកណាថាខ្ញុំ​អាក្រក់​ទេ រឿងនោះមិនមែន​ជា​យោបល់​របស់​ខ្ញុំ​ផ្ទាល់​ទេ ករណីកម្មករធ្វើពុតជាឈឺដើម្បីសុីលុយ បសស

ភ្នំពេញ៖ ក្រោយផ្ទុះរឿង លោកឯកឧត្តម ឈាង វុន មានប្រសាសថា ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​​​ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​។

ក្នុងនោះដែរ  លោកឯកឧត្តម ឈាង វុន ក៏បានបកស្រាយត្រលប់ទៅកាន់អ្នករិះគន់វិញថា “ការធ្វើពុតជាឈឺមិ​នមែន​ជាយោបល់​​ផ្ទាល់​របស់​លោក​នោះទេ ប៉ុន្តែ​លោកគ្រាន់​តែនាំពាក្យសម្តី​​របស់តំណាងរាស្រ្តផ្សេងប្រាប់ក្រុម​​អ្នកសារព័ត៌មានតែប៉ុណ្ណោះ​​”។

នេះជាការលើកឡើងទាំងស្រុងទៅកាន់អ្នកសារព័តមានថា”ខ្ញុំអត់មានអីខ្វាយខ្វល់ពីរឿងគេចុះអាក្រក់អំពីខ្ញុំទេ ខ្ញុំមានតួនាទីរបស់ខ្ញុំមួយគឺខ្ញុំធ្វើការងាររបស់ខ្ញុំ។ អារឿងដែលក្មួយសួរខ្ញុំនេះ ពូបញ្ជាក់បន្ថែមទៀត មិនមែនជាយោបល់របស់ពូផ្ទាល់ទេ។ ពូគ្រាន់តែជាអ្នកនាំពាក្យរបស់រដ្ឋសភា។ នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំរួចហើយ ឬសភាប្រជុំហើយ ការសម្រេចទាំងឡាយរបស់រដ្ឋសភា ពូត្រូវមានតម្លាភាពនិយាយជូនប្រជាពលរដ្ឋ ជូនអ្នកសារព័ត៌មានស្តាប់”៕

Leave a Reply

Your email address will not be published. Required fields are marked *