ស្អាតខ្លាំងណាស់…ភរិយាឯកឧត្តមគួច ចំរើន ថា អរគុណណាស់ ដែលខំចំណាយកំលាំងកាយចិត្តធ្វើរូបអនុស្សាវរីយ៍ ជូនខ្ញុំនិងស្វាមី ស្អាតណាស់ស្នាដៃល្អ ពូកែមែន តែរូបហ្នឹងដូច cute ជាងខ្ញុំហើយចា ហិហិ…

ស្អាតខ្លាំងណាស់...ភរិយាឯកឧត្តមគួច ចំរើន ថា អរគុណណាស់ ដែលខំចំណាយកំលាំងកាយចិត្តធ្វើរូបអនុស្សាវរីយ៍ ជូនខ្ញុំនិងស្វាមី ស្អាតណាស់ស្នាដៃល្អ ពូកែមែន តែរូបហ្នឹងដូច cute ជាងខ្ញុំហើយចា ហិហិ...

លោកអភិបាលខេត្តថ្មី គួច ចំរើន និងភរិយា បានធ្វើឲ្យមហាជន ក៏ដូចជាប្រជាជន​នៅមានការកោតសរសើរ គោរពស្រលាញ់ ពីទឹកចិត្តពុះពារ​ ស្នេហាជាតិ និងខិតខំបម្រើប្រជារាស្រ្ត អស់ពីកំលាំងកាយចិត្ត មិនថា មិនពុះភ្លៀង ទឹកជំនន់ លំបាកខ្លាំងយ៉ាងណា ក៏រូបលោកនៅតែខិតខំឲ្យអស់ពីសមត្ថភាព ដែលលោកមានបម្រើរាស្រ្តដែលលោកស្រលាញ់ ឲ្យអស់ពីដួងចិត្ត។ 

ដោយក្តីគោរព ស្រលាញ់ ចំពោះការលះបង់ និងស្មារតីបម្រើជាតិរបស់លោក ព្រមជាមួយភរិយា ក៏មានបងប្អូនជាច្រើន បានធ្វើរូបដែលគួរឲ្យ និងបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីចែកជូនហ្វេនៗទាំងអស់ ដែលស្រលាញ់លោក និងភរិយារបស់លោក យ៉ាងស្រស់ស្អាត ។ 

ការស្រលាញ់ គាំទ្រចំពោះរូបលោក និងភរិយា ពិតជាធ្វើឲ្យលោក មានអារម្មណ៍រំភើបយ៉ាងខ្លាំង ពេលបានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គោរពស្រលាញ់ រូបលោក ។ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មានតែពាក្យថ្លែងអំណរគុណចំពោះទឹកចិត្ត និងក្តីស្រលាញ់ ដែលមានចំពោះរាស្រ្ត ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Miracle បានបង្ហោះរូបភាពរបស់លោក គួច ចំរើន និង ភរិយា ព្រមជាមួយសារយ៉ាងខ្លីថា “អ្នកណាសហ្វេនគាត់ខ្លះ 💕💕 អរគុណសំរាប់ការស្រលាញ់និងគាំទ្រ 😉”។ លោកជំទាវ បានលើកឡើងថា “អរគុណណាស់អរគុណណាស់ ដែលខំចំណាយកំលាំងកាយចិត្តធ្វើរូបអនុស្សាវរីយ៍ ជូនខ្ញុំនិងស្វាមី ស្អាតណាស់ស្នាដៃល្អ ពូកែមែន តែរូបហ្នឹងដូចcute ជាងខ្ញុំហើយចា ហិហិ….”៕

ប្រភព៖ Miracle

Leave a Reply

Your email address will not be published. Required fields are marked *