ប្រហែលជាមិនចង់ឲ្យកូនពិបាកហើយមើលទៅ បានជាគាត់សម្រេចបែបនេះ…ស្រ្តីម្នាក់មានជំងឺរ៉ាំរ៉ៃរយៈពេលជាច្រើនឆ្នាំមកហើយ មើលមិនជា ក៏សម្រេចចិត្តលោតទឹកតែម្តង…

ប្រហែលជាមិនចង់ឲ្យកូនពិបាកហើយមើលទៅ បានជាគាត់សម្រេចបែបនេះ...ស្រ្តីម្នាក់មានជំងឺរ៉ាំរ៉ៃរយៈពេលជាច្រើនឆ្នាំមកហើយ មើលមិនជា ក៏សម្រេចចិត្តលោតទឹកតែម្តង...

ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ មានស្រ្តីម្នាក់ បានមកលោតទឹកសម្លា ប់ខ្លួននៅ នៅលើស្ពានជ្រោយចង្វារចាស់ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ស្ត្រីដែលបានលោតទឹកសម្លា ប់ខ្លួននោះឈ្មោះថា ហេន នាត អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានជំងឺរ៉ាំរ៉ៃប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 

កូនស្រីជនរងគ្រោះរូបនោះបានប្រាប់ទៀតថា ម្តាយរបស់នាងបានបាត់ខ្លួន កាលពីថ្ងៃទី០៣ ដោយមិនបានប្រាប់អ្នកណាឡើយ ហើយទូរស័ព្ទគាត់ក៏តេមិនចូលទៀត ។ ស្រាប់តែនៅថ្ងៃទី០៤នេះ ក៏មានបងប្អូនប្រជាពលរដ្ឋតេប្រាប់ថា ម្តាយរបស់នាងបានលោតទឹក សម្លា ប់ខ្លួនហើយ នៅស្ពានជ្រោយចង្វារ គ្រាន់តែលឺដូចនេះនាងភ័យខ្លាំង ធ្វើអ្វីក៏មិនត្រូវដែរ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ម្តាយរបស់នាងបានបន្សល់ទុកកាបូប ,ទូរស័ព្ទ, ស្បែកជើង១គូ និងសំបុត្រពេទ្យ ចំណែកឯជនរងគ្រោះសមត្ថកិច្ចរកមិនទាន់ឃើញនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *