អន្ទិត កក្តដា សុភ័ណ្ឌ មានក្តីស្រម៉ៃចង់បានជិះឡានល្អនិងគេ ចង់ដើរលេងគ្រប់ទីកន្លែង តែឥឡូវ…

អន្ទិត កក្តដា សុភ័ណ្ឌ មានក្តីស្រម៉ៃចង់បានជិះឡានល្អនិងគេ ចង់ដើរលេងគ្រប់ទីកន្លែង តែឥឡូវ...

បងប្អូនជាច្រើនប្រាកដជាបានស្គាល់អន្ទិតកក្តដា សុភ័ណ្ឌ ដែលរូបលោក បានចូលរួមយ៉ាងសកម្មនៅក្នុងជួយដល់ជនទីទាល់ក្រ តាំងពីលោកបានបួសជាសង្ឃ រហូតល់លោកផ្សឹកហើយក៏នៅតែបន្ត សកម្មភាពមនុស្សធម៏ ដូចមុនទៀត ។ អន្ទិតកក្តដា សុភ័ណ្ឌ ក្រោយពីត្រូវបានព្រសង្ឃចាប់ផ្សឹកមក ក៏បានប្រកបរបរជាអ្នកលក់សំលៀកបំពាក់ ដើម្បីចិញ្ចឹមជីវិត និងជួយដល់ជនទីទាល់ក្រ ដែលកំពុងតែស្រែកដង្ហើយសូមជំនួយពីសប្បុរសជន។

អន្ទិតកក្តដា សុភ័ណ្ឌ​ បានបង្ហោះសារថា “កាលពីមុន ស្រម៉ៃចង់បានជិះឡានល្អនិងគេ តែឥឡូវនៅជាមួយ និងខ្លួនឯងនិងអាម៉ូតូកូនទានេះក៏ក្តីសុខដែរ។ ពីមុនស្រម៉ៃចង់ដេីរលេងគ្រប់ទីកន្លែង តែឥឡូវនៅតែផ្ទះលក់ខោអាវក៏សប្បាយចិត្ត ព្រោះផ្ទះនេះពោរពេញទៅដោយ ភាពរីករាយ ដែលបានបងប្អូនទាំងអស់គ្នាជួយទិញខោអាវខ្ញុំ ទទួលបានស្នាមញញឹមរបស់បងប្អូន ពិតប្រាកដ ❤️”។ 

ក្រោយពីបានឃើញការបង្ហោះសាររបស់អន្ទិតកក្តដា សុភ័ណ្ឌ លើបណ្តាញសង្គមហ្វេសប៊ុកហើយនោះ ក៏មានបងប្អូនជាច្រើន បានចូលមកមខិន ជាច្រើន ហើយក៏មានអ្នកចុច LIKE ជាច្រើនផងដែរ ដែលគាំទ្រសំដីរបស់លោក ។ ជាមួយគ្នានោះផងដែរ បងប្អូនបានចូលមកខមិនថា “ក្រែងកាលមុនបួសលោកនឹងហើយស្រមៃចង់បាន​ឡាន​ល្អ​ ផ្ទះធំ​ ចង់ដើរលេងគ្រប់ទីកន្លែង?”និងមានបងប្អូនបានខមិនទៀតថា “ជិះកូនទា ហើយប្រើ Max Pro ! គេថាបើយើងគ្មានទេ កុំសម្ភារៈនិយមកូនគេអ្នកមានអី ! ត្រូវប្រើកាបូប10$ ដែលមានលុយក្នុងនោះរាប់ពាន់ដុល្លារ ជាជាងប្រើកាបូបរាប់ពាន់ដុល្លារហើយដាក់លុយ4-10$”៕

ប្រភព៖ Kakada Sophorn – កក្កដា សុភ័ណ្ឌ

Leave a Reply

Your email address will not be published. Required fields are marked *