ជួយស៊ែរបន្តផង ! អាណិតប្អូនស្រីណាស់ ឆ្លៀតពេលសាលាវ៉ាកង មកធ្វើការរោងចក្រ យកលុយរៀនបន្ត និងជួយគ្រួសារ តែមកជួបគ្រោះថ្នាក់តាមផ្លូវកំពុងសង្គ្រោះបន្ទាន់ និងត្រូវការជំនួយខ្លាំង…

ជួយស៊ែរបន្តផង ! អាណិតប្អូនស្រីណាស់ ឆ្លៀតពេលសាលាវ៉ាកង មកធ្វើការរោងចក្រ យកលុយរៀនបន្ត និងជួយគ្រួសារ តែមកជួបគ្រោះថ្នាក់តាមផ្លូវកំពុងសង្គ្រោះបន្ទាន់ និងត្រូវការជំនួយខ្លាំង...

កំពត ៖ វាគឺជារឿងមួយដែលធ្វើឲ្យមហាជនទប់ទឹកភ្នែកមិនបានទេចំពោះប្អូនស្រីម្នាក់ដែលជាសិស្សវិទ្យាល័យ ទាំងខ្លួនកំពុងតែសិស្សានៅឡើយតែដោយសារតែគ្រួសារក្រីក្រខ្លាំងពេកទើបឆ្លៀតពេលសាលាកំពុងតែវ៉ាកងក៏សូមគ្រួសារមកធ្វើការរោងចក្រដើម្បីបានលុយខ្លះទុកជួយសម្រាលបន្ទុកក្នុងគ្រួសារ តែជាអកុសលប្អូនម្នាក់នេះបានជួយគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសធ្ងន់នៅត្រង់ក្បាលហើយពេលនេះកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត កំពុងតែត្រូវការជំនួយព្រោះតែគ្រួសារខ្វះខាតខ្លាំង។

គួរបញ្ចាក់ផងដែរថាប្អូនស្រីម្នាក់នេះមានឈ្មោះថា ប៊ុន នីតា ហើយប្អូនស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនៅកាលពីថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤១ ដែលមានទីតាំងស្ថិតនៅ ភូមិស្រែចែង ឃុំស្រែចែង ស្រុកជំុគីរី ខេត្តកំពត ហើយប្អូនស្រីបានជួបគ្រោះថ្នាក់ដោយសារតែ រថយន្តបែកកង់ហើយក៏បណ្តាលឲ្យក្រឡាប់នៅក្នុងរថយន្តនោះដែរមានកម្មករកម្មការិនិ ចំនួនប្រមាណប្រហែលជា២៤នាក់ បានទទួលការរងរបួសធ្ងន់និងស្រាល។

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា​ Seyha Bun បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ប្អូនស្រីខ្ញុំ(ប៊ុន នីតា)ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញនេះដោយសារឡានបែក កង់ក្រលាប់ឡានពេលនេះកំពុងសង្រ្គោះនៅមន្ទីរពេទ្យ ហើយគ្រួសារខ្ញុំខ្វះខាត់ណាស់សូមបងប្អូនជួយប្អូនស្រីខ្ញុំផងពេលនេះខ្វះឈាមច្រើនណាស់សូមបងប្អូននៅក្នុងបណ្ដាញសង្គម fb ជួយស៊ែផងប្អូនញុំសព្វថ្ងៃនៅរៀនថ្នាក់ទី11ហើយពេលវ៉ាកង ឈ្លាតពេលធ្វើការរូងចាក់ដើម្បីរកលុយរៀនបន្តតែពេលនេះ ប្អូនជួបគ្រោះថ្នាក់ហើយសូមបងប្អូនជួយផងពេលនេះញុំខ្វះ លុយជួយប្អូនបង ពូមីងបងប្អូនជាគ្រួសារញុម រឺទាក់ទង់មកលេខញុំបាទ,.0966871968 ។  បន្ទាប់មកគណនីហ្វេសប៊ុក Seyha Bun ដដែលបានធ្វើការលើកឡើងបន្តឲ្យដឹងបន្ថែមទៀតថា ៖ ប្អូនស្រីកំពុងនៅបន្ទប់សង្គ្ត្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រខ្វះខាតថវិការជាច្រើន គ្រួសារប្អូនខ្វះខាតត្រូវការជំនួយពីបងប្អូនលេខទូរសព្ទទំនាក់ទំនងដើម្បីេជួយឧប្ថម្ភ 070575254 0972454081

Leave a Reply

Your email address will not be published. Required fields are marked *