សាធុៗ! មហាជនភ្ញាក់ផ្អើលជាថ្មីម្តងទៀតថា លេចឃើញ​ព្រះភក្ត្រសម្តេច​ព្រះមហាវីរក្សត្រ នៅលើឋាន​ព្រះ​ចន្ទ​ ព្រះអង្គសំលឹង​មក​រក​កូនចៅ ចៅ​ទូតរបស់​ព្រះអង្គ…

សាធុៗ! មហាជនភ្ញាក់ផ្អើលជាថ្មីម្តងទៀតថា លេចឃើញ​ព្រះភក្ត្រសម្តេច​ព្រះមហាវីរក្សត្រ នៅលើឋាន​ព្រះ​ចន្ទ​ ព្រះអង្គសំលឹង​មក​រក​កូនចៅ ចៅ​ទូតរបស់​ព្រះអង្គ...

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ប្រជាជនខ្មែរជាច្រើនងាកមកចាប់អារម្មណ៍ព្រះភក្ត្រសម្តេច​ព្រះមហាវីរក្សត្រនៅលើ​ព្រះ​ចន្ទ​ជាថ្មីម្តងទៀត ដូច្នោះសូមបងប្អូនទាំងអស់គ្នា ចេញទៅទស្សនាផ្ទាល់ដោយខ្លួនឯង ហើយសូមតាំងចិត្តឲ្យស្ងប់មិននិងសង្កេតមើល​ព្រះភក្ត្ររបស់ព្រះអង្គ ព្រះអង្គកំពុងតែទត សំលឹង​មក​រក​កូនចៅ ចៅ​ទូតរបស់​ព្រះអង្គ​។​។

គួរបញ្ជាក់ផងដែរថា កាលពី​យប់​ថ្ងៃអាទិត្យ ទី​២១ ខែតុលា ឆ្នាំ​២០១២ ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស បាន​ផ្អើល​តៗ​គ្នា ថា ព្រះភក្ត្រ​របស់​សម្តេច​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅលើ​ព្រះ​ចន្ទ ឬ​លោក​ខែ ដែល​រះ​មួយ​ចំហៀង​។ ការភ្ញាក់ផ្អើល​នោះ ផ្តើមឡើង នៅ​មុខ​ព្រះបរមរាជវាំង វេលា​ម៉ោង​ប្រមាណ​ជា ៧ និង ៣០ នាទី យប់​ថ្ងៃ​អាទិត្យ ទី​២១​ខែតុលា ឆ្នាំ​២០១២​។​

ដំបូង​ឡើយ ចាស់ៗ ដែល​បាន​អុជ​ធូប បួងសួង ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ នៅ​មុខ​ព្រះបរមរាជវាំង បាន​ងើយ​មើល​ព្រះ​ចន្ទ ហើយ​ក៏​និយាយ​តៗ​គ្នា​ថា ព្រះភក្ត្ររ​បស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែលដូចគ្នានឹង​ព្រះឆាយាលក្ខណ៍ ​ដាក់​តាំង​យ៉ាង​ធំ នៅ​មុខ​ព្រះបរមរាជវាំង បាន​លេច​ផុស​ឡើង លើ​ព្រះ​ចន្ទ។ ព្រះចន្ទ ឬលោកខែ ​បាន​រះ​មួយ​ចំហៀង នៅ​ចំ​ពីលើ​ព្រះបរមរាជវាំង​ បើសិនជា​យើង​ស្ថិត​នៅមុខវាំង នាយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២។​

នៅមុខ​វាំង គេ​និយាយថា ព្រះ​ភក្ត្ររបស់​ព្រះករុណា ព្រះមហាវីរក្សត្រ ផ្ទៃមុខ ចាប់ពី​ចង្កា​​ឡើង​លើ បានផុសលើព្រះចន្ទ ហើយព្រះអង្គបាន​ទត សំលឹង​មក​រក​កូនចៅ ចៅ​ទូតរបស់​ព្រះអង្គ​។​

Leave a Reply

Your email address will not be published. Required fields are marked *