ដៃអ្នកណាអីក៏ចង្រៃម៉្លេះ…មិនដឹងគាត់យកខួរត្រង់ណាមកគិតទេ យកសំរាមទៅចោលនៅកន្លែងចំណតរថយន្ត មិនស្អុយទេអី នេះនៅផ្លូវធំទៀត…

ដៃអ្នកណាអីក៏ចង្រៃម៉្លេះ...មិនដឹងគាត់យកខួរត្រង់ណាមកគិតទេ យកសំរាមទៅចោលនៅកន្លែងចំណតរថយន្ត មិនស្អុយទេអី នេះនៅផ្លូវធំទៀត...

កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nea Ka Takhmau បានបង្ហោះរូបភាពសំរាមនៅតាមបណ្តោយផ្លូវ មហាវិថីព្រះនរោត្តម មុខចំណតរថយន្តយន្តក្រុង ធ្វើឲ្យមានក្លិនស្អុយ​ សាយភាយ ជាហេតុធ្វើឲ្យអារម្មណ៍មិនល្អ ហើយនេះគឺជាផ្លូវធំ ហើយចំណតរថយន្តក្រុងទៀត តើឲ្យបងប្អូនអ្នកជិះរថយន្តក្រុងគាត់អង្គុយរងចាំបានយ៉ាងម៉េច ហើយរថយន្តប្រមូលសំរាមក៏នៅតែមិនទាន់មកប្រមូលទៀត ឬមួយអ្នកប្រមូលសំរាមគាត់មិនទាន់ចូលធ្វើការវិញទេ ក្រោយពីសំរាកភ្ជុំបិណ្ឌ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា “តាមបណ្តោយមហាវិថីព្រះនរោត្តម​ ដឹងថាឡានសំរាមមិនទាន់មកប្រមូល​ ប្រហែលបុណ្យភ្ជុំមិនទាន់ចប់រួចរាល់ទេ​ អាចនឹងមួយអាទិត្យទៀតទេីបចប់​ ហេីយមានអ្នកចូលធ្វេីការវិញ។

តែឆ្ងល់រឿងដៃអ្នកណាចង្រៃម្លេះយកសំរាមមកចោលនៅ​ ពេញផ្លូវចំចំណតឡានក្រុងបែបនេះ​ ចំនុចនេះនៅជិតវិមានឯករាជ្យក្បែរផ្ទះសម្តេចទៀត​ គ្មានអ្នកស្អុយសោះ​ ប្រហែលស៊ាំនឹងក្លិនសំរាមទៅជាទម្លាប់ហេីយ​ ។ ពិតជាមនុស្សគួរអោយខ្ពេីមជាងសំរាមទៀត​ គួរតែឆែកកាមេរ៉ារកមុខអ្នកចោលទេីបសម​ 👿។ជូនកូនទៅរៀនកាត់ចុះកាត់ឡេីងទេីសពេកផុសមួយទៅ😂”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា “កន្លែងនឹងតែចឹង​រាប់ឆ្នាំហេីយ​ ឡេីងចូលឈ្មោះក្នុងបញ្ជីថ្នល់សំរាម​ អ្នកបោះដឹងថាមិនល្អមេីល ហេីយជះក្លិនមិនល្អដល់ទីសាធារណៈតែនៅតែបន្តបោះចោល ជាវប្បធម៌របស់ពួកគាត់ទៅហេីយ”និងអ្នកខមិនខ្លះថា ” ​ហឹមពិបាកណាស់ពេលខ្លះពួកគាត់យកប្រដាប់គិតគាត់គិតតែរឿងស្អាតផ្ទះខ្លួនឯង ភ្លេចគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់សង្គម​​ យេីងមេីលតែលូទឹកស្អុយទៅ​គេប្រមូលសំរាម​អស់ព្រឹក​, យប់លួចមកបោះទៀត​”៕

ប្រភព៖ Nea Ka Takhmau

Leave a Reply

Your email address will not be published. Required fields are marked *