មិត្តភិក្តលួចស៊ីប្រពន្ធមិត្តភិក្ត…បុរសជាប្តី ព្រមប្រគល់ប្រពន្ធរបស់ខ្លួនជូនទៅមិត្តសម្លាញ់ បើនាងព្រមទៅរស់នៅជាមួយនឹងសាហាយ តែនាងមិនព្រម ចុងក្រោយបុរសជាសាហាយត្រូវ…

មិត្តភិក្តលួចស៊ីប្រពន្ធមិត្តភិក្ត...បុរសជាប្តី ព្រមប្រគល់ប្រពន្ធរបស់ខ្លួនជូនទៅមិត្តសម្លាញ់ បើនាងព្រមទៅរស់នៅជាមួយនឹងសាហាយ តែនាងមិនព្រម ចុងក្រោយបុរសជាសាហាយត្រូវ...

ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់បានដឹកដៃប្រពន្ធរបស់ខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យលោកម៉ៅ សាវឿន នាយប៉ុស្តី៍នគរបាលស្ទឹងមានជ័យទី១ ជួយផ្តល់យោបល់ដល់រូបគាត់ ដោយនឹកស្មានមិនដល់ថាសម្លាញ់របស់គាត់បានលូកថ្លើមហ៊ានលួងលោមប្រពន្ធរបស់ខ្លួនយកទៅដេករួមរ័ក្សនៅបន្ទប់ជួលមួយកន្លែងស្ថិតនៅក្បែរផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីជាប្រពន្ធមានឈ្មោះខប ដាលិន អាយុ២០ ឆ្នាំ មុខរបរ រត់តុស្នាក់នៅបន្ទប់ជួលជាមួយប្តីនៅម្តុំវត្តទួលទំពូង ផ្លូវលេខ១៤៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន។ ចំណែកបុរសជាសាហាយត្រូវបានគេស្គាល់ថាមានឈ្មោះ នី អាយុប្រហែលជាង២០ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅបន្ទប់ជួលម្តុំផ្សារស្ទឹងមានជ័យចាស់។ 

បើតាមការរៀបរាប់ពីបុរសជាប្តីទាំងសម្តីក្តុកក្តួលបានប្រាប់ឲ្យសមត្ថកិច្ចដឹងថារូបគាត់និងបុរសជាសាហាយជាមិត្តភក្រ័រាប់អានគ្នាជិត១០ឆ្នាំមកហើយមិនគួមិត្តភក្រ័គាត់ហ៊ានប្រព្រឹត្តអំពើថោកទាបបែបនេះសោះគាត់បានរៀបរាប់ពីដំណើររឿងទាំងទឹកភ្នែករលីងរលោង ថានៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល៨យប់ រូបគាត់និងប្រពន្ធរួមនិងនិងមិត្តភក្រ័ដែលបានក្បត់គាត់បាននាំគ្នាផឹកស៊ីនៅបន្ទប់ជួលរបស់គាត់ខណះពេលដែលបុរសជាប្តីស្រវឹងបានចូលដេកមុននៅសល់តែប្រពន្ធនិងអាសម្លាញ់របស់គាត់បានអង្គុយផឹកជាមួយគ្នាលុះស្រាប់តែពេលគាត់ភ្ញាក់ដឹងខ្លួនវិញបាត់ទាំងប្រពន្ធបាត់ទាំងអាម៉ាក លុះពេលព្រឹកឡើងទើបឃើញអាម៉ាកដឹកប្រពន្ធគាត់ត្រលប់មកបន្ទប់ជួលវិញ។

ដោយបុរសជាប្តីមានការសង្ស័យជាមួយប្រពន្ធទើបលួងប្រពន្ធសួរថាតើអូនទៅដេកជាមួយនណាគេយប់មិញនារីជាប្រពន្ធមិនលាក់លៀមប្តីនិយាយប្រាប់ប្តីយ៉ាងត្រង់ថាខ្ញុំទៅដេកជាមួយបងនីពួកម៉ាកបងឯងនៅបន្ទប់គាត់ ម្តុំផ្សារស្ទឹងមានជ័យចាស់គ្រាន់តែឮប្រពន្ធរបស់ខ្លួននិយាយរៀបរាប់បែកនេះបុរសជាប្តីស្ទើតែចុកឈាមដូចអ៊ុកសារ៉ែនហួសចិត្តគ្រវីតែក្បាលដូចគោស្រាំងទិចអញ្ចឹង បុរសជាប្តីបាននិយាយប្រាប់សមត្ថកិច្ចថាបើសិនជាប្រពន្ធរបស់គាត់ព្រមទៅរស់នៅជាមួយមិត្តភក្រ័គាត់មិនរករឿងប្តឹងផ្តល់អ្វីនោះទេគាត់និងប្រគល់ប្រពន្ធឲ្យមិត្តគាត់ទៅចុះ។

នៅទីបញ្ចប់នារីជាប្រពន្ធមិនព្រមទៅរស់នៅជាមួយសាហាយនោះទេសុខចិត្តបន្តរស់នៅជាមួយប្តីហើយក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ដល់បុរសឈ្មោះនីដែលល្បួងនាងយកទៅរួមរ័ក្ស៕

ដោយ៖ ភត្រ្តា

Leave a Reply

Your email address will not be published. Required fields are marked *