សូមចូលរួមរំលែកទុក្ខផង…សម្រែកសាច់ញាតិ ស្រែកទ្រយំ ស្រែកហៅសាច់ញាតិឲ្យត្រឡប់វិញ ក្រោយពីត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុក បណ្តាលឲ្យ…មានវិដេអូ

សូមចូលរួមរំលែកទុក្ខផង...សម្រែកសាច់ញាតិ ស្រែកទ្រយំ ស្រែកហៅសាច់ញាតិឲ្យត្រឡប់វិញ ក្រោយពីត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុក បណ្តាលឲ្យ...មានវិដេអូ

ក្រុងព្រះសីហនុ ៖ នៅថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០១៩នេះ បុរសចំណាស់ម្នាក់ បានបាត់បង់ជីវិតដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍និងម៉ូតូ នៅចំណុចជិតវេទិកាវិមានឯករាជ្យ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១០ព្រឹក ។ ក្រុមគ្រួសារគ្រាន់តែបានទទួលដំណឹងនេះភ្លាម ស្រែកទ្រហោរយំ មិនគួរណាសាច់ញាតិគាត់មកជួបនិងរឿងអកុសលបែបនេះសោះ។

ជនរងគ្រោះមានឈ្មោះថា មុំ ឆាន ភេទ ប្រុស អាយុ ៥២ឆ្នាំ ដឹក​អ្នក​ដំណើរចំនួន ១នាក់ឈ្មោះ មុំ ឆេ ភេទ ស្រី អាយុ ៤៧ឆ្នាំ មានមុខរបរជាអ្នកលក់លៀសហាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ គ្មានពាក់ស្លាកលេខ អ្នកទាំងពីរនាក់មានទីលំនៅ នៅស្រុកទំលាប់ ខេត្តតាកែវ ដោយជនរងគ្រោះឈ្មោះមុំ ឆាន បានបាត់បង់ជីវិត ហើយមុំ ឆេ បានរងរបួសស្រាល។

រថយន្តបង្កម៉ាក HOWO ពាក់ស្លាកលេខ ព្រះសីហនុ 5A-3001 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្វុងរ៉ូ បើកបរដោយឈ្មោះ ស្ងួន ពីសាល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បត់ស្តាំបុកម៉ូតូបណ្តាលឲ្យជនរងគ្រោះម្នាក់បានបាត់បង់ជីវិត ហើយម្នាក់ទៀតរងរបួសស្រាល។

បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ច នាំខ្លួនមកសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សូមទស្សនវិដេអូទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *