រំជួលចិត្តណាស់! ម្តាយស្ទើរគាំងបេះដូង ពេលឃើញកូនគូររូបប៉ុន្មានសន្លឹកបង្ហាញពីឳពុកមានស្រីថ្មីចោលប្រពន្ធ និងកូនឲ្យរស់នៅកំព្រា…

រំជួលចិត្តណាស់! ម្តាយស្ទើរគាំងបេះដូង ពេលឃើញកូនគូររូបប៉ុន្មានសន្លឹកបង្ហាញពីឳពុកមានស្រីថ្មីចោលប្រពន្ធ និងកូនឲ្យរស់នៅកំព្រា...

កាលពីថ្មីៗនេះ មានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរដល់ក្មេងប្រុសម្នាក់ ដែលជាក្មេងកំព្រាឪពុកតាំងពីក្មេង រស់នៅមិនមានប៉ានៅក្បែរ ខ្វះភាពកក់ក្ដៅ មិនដូចក្មេងដទៃ ចំនែកម្តាយរបស់ក្មេងប្រុសវិញ ពេលដែលឃើញរូបប៉ុន្មានសន្លឹករបស់កូនគាត់ភ្លាម គាត់យំស្ទើរតែគាំងបេះដូង នៅក្មេងសោះចេះគូសគំនូរចេញពីបេះដូងពិតៗ ។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Yuk Lapolin ដែលត្រូវជាម្តាយរបស់ក្មេង បានរៀបរាប់ថា “គំនូររបស់ក្មេងតូចម្នាក់នេះខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ពេលឃើញគំនូរនេះ នឹកឃើញអីបានមកគូរបែបហ្នឹងលោកកូន”។

យ៉ាងណាមិញ តាមរយៈរូបគំនូរ បង្ហាញពីក្មេងនោះកាលខ្លួននៅតូចនៅមានប៉ាឈ្មោះ ហ៊ុយ តែដល់ពេលខ្លួនមានអាយុ ៣ឆ្នាំ ប៉ាមានគ្រួសារថ្មី មានកូនថ្មីហើយ នៅផ្ទះថ្មី ហើយក៏បានសួរសំណួរដោយការគូររូបថា តើប៉ាធ្វើអីចឹងតើសម ឬអត់? ក្រោយមកគូររូបដាក់ថា ខ្ញុំពីរនាក់ម៉ាក់ ហើយប៉ាមានគ្រួសារថ្មី។រូបភាពទាំងនេះបង្ហាញពីការឈឺចាប់របស់ក្មេងប្រុសតូចម្នាក់ ដែលមនុស្សចាស់មិនបានចាប់អារម្មណ៍ តែក្នុងចិត្តក្មេងបានចាប់យកការឈឺចាប់ ពេលក្មេងដទៃមានប៉ានាំដើរលេង មានប៉ាហៅ ជួយបង្រៀនមេរៀន មានអ្នកថ្នាក់ថ្នម តែខ្លួនឯងមានត្រឹមតែម៉ាក់។

រូបភាពមិននឹកស្មានទាំងនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការហួសចិត្ត និងមានការកោតសរសើរជាខ្លាំង ពេលឃើញក្មេងចេះគិតរឿងមនុស្សចាស់ទាំងនេះ ក្នុងនោះក៏មានមនុស្សជាច្រើនអ្នកបានបញ្ចេញយោបល់ផ្សេងគ្នាថា “ធ្វើជាមនុស្សប្រុសត្រូវមានការទទួលខុសត្រូវមិនមែនមានប្រពន្ធហើយលួចទៅមានអ្នកថ្មីហើយបន្សល់ទុកនូវការឈឺចាប់ឲ្យអ្នកដទៃអីចឹងទេ”។

Leave a Reply

Your email address will not be published. Required fields are marked *