ជួយស៊ែរបន្តផង ! ជនជាតិ Amania កាន់ប៉ាស្ព័រ Ukrain រស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា បានបង្កេីតគណនីហ្វេសបុកក្លែងក្លាយដេីម្បីបោកលុយពលរដ្ធខ្មែរ…(មានវិដេអូ)

ជួយស៊ែរបន្តផង ! ជនជាតិ Amania កាន់ប៉ាស្ព័រ Ukrain រស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា បានបង្កេីតគណនីហ្វេសបុកក្លែងក្លាយដេីម្បីបោកលុយពលរដ្ធខ្មែរ...(មានវិដេអូ)

ជនជាតិ Amania កាន់ប៉ាស្ព័រ Ukrain រស់នៅខុសច្បាប់ប្រទេសកម្ពុជា បានបង្កេីតគណនីហ្វេសបុកក្លែងក្លាយដេីម្បីបោកលុយពលរដ្ធខ្មែរសូមបងប្អូនខ្មែរជួយ Like, Share , comment ដេីម្បីជួយរកយុត្តិធម៏អោយនាងខ្ញំុផង។

នាងខ្ញំុត្រូវបានបុរសជនជាតិ Amania កាន់ប៉ាស្ព័រ Ukrain មានឈ្មោះ (Mirab Babaian) បោកប្រាស់លុយរបស់នាងខ្ញំុចំនួន 8231$ ដោយចំនួននេះមិនទាន់បានបូកជាមួយការប្រាក់ដែលគាត់អោយខ្ញំុទៅខ្ចីលុយគេអោយគាត់ផង។ នាងខ្ញំុ និងគាត់បានស្គាល់គ្នារយះពេលជិត ១ ឆ្នាំ ហេីយស្រលាញ់រាប់អានគ្នាដូចជាបងប្អូនបង្កេីត មានអ្វីចែកគ្នាខ្ញុំជួយគ្នាទៅវិញទៅមក មានបញ្ហាយេីងតែងមកពិភាក្សាគ្នារកដំណោះស្រាយ ដេីរលេងជាមួយគ្នាពេលខ្លះ (ដូចដែលមានរូបភាពខាងក្រោមស្រាប់)។ នៅថ្ងែទី ២៩ ខែ មេសា ឆ្នាំ ២០១៩ ខ្ទង់ម៉ោងប្រហែល ៤៖០០ ល្ងាចគាត់បានមកពិភាក្សារជាមួយខ្ញំុថា សាលារៀនរបស់គាត់ (CIS: Canadia International School) ទីតាំងនៅ កោះពេជ្រត្រូវការ គ្រឿងភ្លេង (Viola, Chealo…) ជាដេីម ដេីម្បីយកមកបង្រៀនសិស្ស គាត់ថាគាត់ដឹងកន្លែងទិញគ្រឿងភ្លេងទាំងនោះ តែគាត់គ្មានលុយទេ គាត់មកពិភាក្សាជាមួយខ្ញំុថាបានចំណេញចែកគ្មាម្នាក់ពាក់កណ្តាល ។ ដោយសារតែជីវភាពខ្ញំុខ្វះខាតខ្ញំុក៏សម្រេចចិត្តយល់ព្រមជាមួយគាត់ដោយគិតថានិងបានប្រាក់ចំណេញខ្លះដេីម្បីផ្គត់ផ្គង់ជីវភាព។ ចាប់តាំងពីពេលដែលគាត់យកលុយខ្ញំុ រហូតដល់ពេលនេះ ការប្រាក់ក៏មិនអោយ ដេីមក៏មិនអោយខ្ញំុ។ 

ពេលដែលខ្ញំូផ្ញេីរសារទារលុយពីគាត់ គាត់បានយកលេះមិនសងខ្ញំុថាគាត់គ្មានលុយទេ គ្មានការងារធ្វេីដែរ។ តែតាមពិតគាត់កំុហកខ្ញំុទាំងអស់ គាត់ធ្វេីការដល់ទៅពីរកន្លែង។ ខាងក្រោមជាសាលារៀនដែលគាត់បង្រៀនសាលាទី១ នៅ (CIS: Canadia International School) ទីតាំងនៅ កោះពេជ្រសាលាទី២ ឈ្មោះ សាលាបង្រៀនតូរ្យតន្រ្តីសីុមហ្វូនី នៅបឹងកេងកង។នៅថ្ងែទី ១១ ខែ ០៩ ឆ្នាំ ២០១៩ ម៉ោង ៣៖២០ នាទី នាងខ្ញំុបានខលទៅកាន់ TVFB ដេីម្បីសំុជំនួយពីគាត់ ហេីយគាត់បានប្រាប់ខ្ញំុអោយទៅប្តឹងប៉ូលីស ខ្ញំុក៏បានធ្វេីតាមគាត់។

ខ្ញំុទៅរកប៉ូលីសទី១ នៅបឹងកេងកង៣ នៅថ្ងែទី ១១ ខែ ០៩ ឆ្នាំ ២០១៩ ខ្ទង់ម៉ោង ៤៖០០ នាទីខ្ញំុបានរៀបរាប់សាច់រឿងរបស់ខ្ញំុ និងបង្ហាញភស្តុតាងដែលខ្ញំុមានបង្ហាញទៅកាន់គាត់ គាត់ក៏បានណែនាំនាងខ្ញំុទៅប៉ូលីស imigrationនៅវត្តកោះដោយសារអ្នកបោកលុយខ្ញំុជាជនបរទេស ខ្ញំុក៏បានទៅតាមគាត់។

ប៉ូលីសទី២ នៅវត្តកោះ នៅថ្ងែទី ១១ ខែ ០៩ ឆ្នាំ ២០១៩ ម៉ោង ៤៖៤៣ នាទី គាត់បានណែនាំនាងខ្ញំុទៅស្នងការនគរបាលរាជធានីនៅផ្លួវជាសុផារ៉ា ប៉ូលីសទី៣ នៅផ្សារដេីមថ្កូវ នៅថ្ងែទី ១២ ខែ ០៩ ឆ្នាំ ២០១៩ ខ្ទង់ម៉ោង ៥៖០០ នាទីគាត់បានណែនាំនាងខ្ញំុទៅក្រសួងមហាផ្ទែ។ខ្ញំុបានទៅមេបញ្ជាការកងរាជអាវុធហត្ថ នៅថ្ងែទី ១៦ ខែ ០៩ ឆ្នាំ ២០១៩ ម៉ោង ៣៖១៣ នាទី គាត់បានប្រាប់ខ្ញំុថាខាងគាត់ធ្វេីមិនកេីតទេដោយសារគាត់ជាជនបរទេស គាត់អោយខ្ញំុទៅប៉ូលីស imigrationនៅវត្តកោះវិញ។

នៅថ្ងែទី ២០ ខែ ០៩ ឆ្នាំ ២០១៩ ខ្ទង់ម៉ោង ១០៖០០ នាទី ខ្ញំុបានទៅប្តឹងប៉ូលីសនៅក្រសួងមហាផ្ទែ គាត់បានដាក់ពាក្យបណ្តឹងអោយខ្ញំុ ស្រាប់តែម៉ោងប្រហែល ២៖០០ រសៀលគាត់បានខលមកខ្ញំុអោយដកពាក្យបណ្តេឹងវិញគាត់ថាទាល់តែតុលាការបានធ្វេីបាន។ សរុបមកប៉ូលីសរុញទៅរុញមកមិនព្រមដោះស្រាយរឿងអោយខ្ញំុសោះទោះបីខ្ញំុមាន ភស្តុតាងគ្រប់គ្រាន់ក៏ដោយសូមបងប្អូនខ្មែរជួយ Like, Share , comment ដេីម្បីជួយរកយុត្តិធម៏អោយនាងខ្ញំុផងព្រោះនាងខ្ញំុមិនដឹងត្រូវពឹងអ្នកណាទៀតទេ។ សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព៖ Tony JR Hong 

Leave a Reply

Your email address will not be published. Required fields are marked *