មិនធម្មតា…អ្នកនាងចោមខ្វាន់ សូមកាត់ខាត៣០ភាគរយ ចំពោះបងប្អូនណាចង់ដូរយកលុយវិញ …មានវិដេអូ

មិនធម្មតា...អ្នកនាងចោមខ្វាន់ សូមកាត់ខាត៣០ភាគរយ ចំពោះបងប្អូនណាចង់ដូរយកលុយវិញ ...មានវិដេអូ

ប៉ុន្មានថ្ងៃនេះ មានបងប្អូនជាច្រើន បានធ្វើការចែករំលែករឿងកាបូបក្លែងក្លាយ ដែលធ្វើឲ្យល្បីពេញប្រទេស ហើយនៅក្នុងនោះ ចែតា ឬមានឈ្មោះ Alex Conan Real ក៏បានឡាយវិដេអូ ចំពោះរឿងហេតុមួយនេះ ។ បន្ទាប់ពីមានរឿង នេះហើយលោកផែង វណ្ណៈ ក៏បានជួបជាមួយតំណាងរបស់អ្នកនាង ចោមខ្វាន់ ពិភាក្សាគ្នាអំពីរឿងកាបូប ។

កាលពីយប់មិញនេះ លោក ផែង វណ្ណៈ ក៏បានបង្ហោះវិដេអូ ដោយនិយាយអំពីរឿងហេតុអ្នកទិញកាបូប លោកបានប្រាប់ឲ្យដឹងថា “កាលពីថ្ងៃមុន មានតំណាងអ្នកនាង ចោមខ្វាន់ បានសូមជួបជាមួយលោកផែង វណ្ណៈ បន្ទាប់ពីលោកបានសរសេរ status ដោយឲ្យម្ចាស់ដើម អ្នកលក់កាបូបយកលុយសងជនរងគ្រោះវិញ បើសិនជាមិនសងជនរងគ្រោះវិញទេ លោកនឹងជួយរៀបចំបែបបទ តាមផ្លូវច្បាប់ជាមួយជនរងគ្រោះដើម្បីដាក់ពាក្យបណ្តឹងប្តឹង ទៅលើអ្នកលក់កាបូបទាំងអស់ហើយ។ លោកបានបន្តទៀតថា ជំហររបស់អ្នកលក់ ខាងអ្នកនាងចោមខ្វាន់ សូមទទួលខុសត្រូវទាំងស្រុង បើសិនថាបងប្អូនណាយល់ថាកាបូបនិងក្លែងក្លាយ ថាកាបូបនិងមិនត្រឹមត្រូវយកកាបូបនោះទៅដូរគាត់វិញគាត់និងដូរលុយឲ្យ តែការដូរលុយនិងគឺ កាបូបដែលបានប្រើហើយ ទោះបីវាពិតឬមិនពិត យកប្រើបីបួនខែហើយ យកលុយវិញទាំងដុលក៏អត់បានដែរ ខាងអ្នកនាងចោមខ្វាន់ សូមណូមពរថាឲ្យ កាត់ខាតប៉ុន្មាន ៣០ភាគរយ តែលោក បាននិយាយជាគាត់ថា បើសិនជាកាត់ត្រឹម១០ ឬ ២០ភាគរយ អាចគេយោគយល់ តែសំខាន់ជជែកគាត់រឿងអ្នកទិញ ជាមួយអ្នកលក់ទៅ លោកគ្រាន់តែជួយធ្វើផ្លូវកណ្តាលឲ្យ ជួយរកច្រកឲ្យចេញកុំមានរឿងជាមួយគ្នា 

រឿងទី២ កាបូបទិញហើយ តែមិនទាន់បានប្រើ តែអ្នកទិញយល់ថាកាបូបនិងក្លែងក្លាយដែរ យកទៅដូរវិញ កាបូបមិនទាន់ប្រើមិនត្រូវកាត់លុយទេ” ។ 

ជាមួយគ្នានោះផងដែរ លោកក៏បានប្រាប់ថា រឿងអ្នកនាងចោមខ្វាន់ ឡាយវិដេអូជេរគេ ធ្វើឲ្យប៉ះពាល់ទៅដល់អតិថិជនជាច្រើន ធ្វើឲ្យគេខឹង អញ្ចឹងទេគាត់ត្រូវវិដេអូ សូមទោសគេវិញ ត្រូវឡាយវិដេអូសូមទោសចំពោះកំហុសឆ្គងពាក្យសំដី ។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ក៏មានការយល់ស្រប ហើយអ្នកខ្លះគាត់ក៏មិនយល់ស្រប ព្រោះនេះគឺជាការរំលោភលើទំនុកចិត្តរបស់អតិថិជន ។ តែយ៉ាងណាមិញ សម្រេចតែលើអស់លោកអ្នកណា សម្រេចចិត្តថាប្តឹងឬមិនប្តឹង ៕

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *