ចប់ហើយ ! អ្នកដឹងនាំខ្មែរលោក គួច ខេវិន ថា រឿង ពិសស្នេហ៍ ​ របស់ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ទាំងសាច់រឿង​ ទាំងពាក្យពេជន៍​ ទាំងការតុបតែងតួ សុទ្ធតែចម្លងពីសៀមទាំងអស់….(មានវិដេអូ)

ចប់ហើយ ! អ្នកដឹងនាំខ្មែរលោក គួច ខេវិន ថា រឿង ពិសស្នេហ៍ ​ របស់ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ទាំងសាច់រឿង​ ទាំងពាក្យពេជន៍​ ទាំងការតុបតែងតួ សុទ្ធតែចម្លងពីសៀមទាំងអស់....(មានវិដេអូ)

វាពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលនៅកាលពីប៉ុន្មានថ្ងៃមុននេះមានអ្នកគាំទ្ររបស់ថៃបានបានបង្ហោះរូបភាពប្រៀបធៀបរវាងរឿងថៃ និងរឿងខ្មែរទាំងពីរ គឺរឿងភាគទូរទស្សន៍ “ពិសស្នេហ៍” ដែលសម្តែងដោយកញ្ញា ព្រះកាយច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី ថាមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “Pidsawat” ដែលសម្តែងដោយ Nune Woranut និង Pong Nawat។

គួរបញ្ចាក់ផងដែរថា​លោក Peeramon Chomdhavat ដែលជាអ្នកដឹកនាំមួយរូបក្នុងរឿងភាគថៃ “Pidsawat” កំពុងតែរៀបចំឯកសារប្ដឹងតវ៉ាហើយចំពោះករណីនេះ ហើយមកដល់ពេលនេះមិនទាន់មានដំណោះស្រាយទេ បន្ទាប់ពីផ្ទុះការប្រៀបធៀបបែបនេះរួចប្រទេសកម្ពុជាបានត្រូវទទួលការិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Kevin Kouch បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្កមហ្វេសប៊ុកថា ៖​ សូម្បីតែកូនក្មេងបៀមដៃ មិនចេះស្លៀកខោក៏វាដឹង ដែរថា​ ខ្សែភាពយន្ត​ Drama​ របស់ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ដែលបាននឹងកំពុងថតនិងចាក់ផ្សាយយ៉ាងត្រដាបត្រដួស គឺ ដឹកនាំដោយជនជាតិសៀម ទាំងសាច់រឿង​ ទាំងពាក្យពេជន៍​ ទាំងការតុបតែងតួ និងទាំងការតាក់តែងឆាក គឺសុទ្ធតែត្រូវបាន​ Copy​& Pass​ ទាំងស្រុង​ពីភាពយន្តសៀម ហើយធ្វើការចាក់ផ្សាយ រហូតមកដល់ពេលនេះ​🥴🥴🥴

ហេតុអីបានជា ពួកសៀមបែរជានិយាយថាខ្មែរពូកែ Copy​ ពីពួកវាទៅវិញ? ការពិតគឺពួកវាលួចចម្លងគ្នាវាហើយមកដៀលខ្មែរ។ តេីក្រសួងវប្បធម៌ខ្មែរ បានចាប់អារម្មណ៌​ដែរ ឬអត់ ឬកំពុងសំងំដេកមិនទាន់មានអ្នកដាស់ ។ ប៉ុន្តែមិនពិបាកឆ្ងល់ទេ ” មនុស្សដេកលក់ងាយដាស់ តែពិបាកណាស់មនុស្សធ្វើពុតជាដេក គឺមិនងាយដាស់ ទោះជាធាក់ទម្លាក់គ្រែ ក៏វាមិនរលឹកដែរ” ។” ឆ្កែស៊ីបាយសោះ តែបែរជាមកលាបមាត់ពពែ” ? អស់លោក ឯកឧត្តម លោកជំទាវណាអើយ!!! ដែលចេះកិច្ចការវប្បធ៌ម ល្មមយកឈើចាក់ធ្មេញ មកទល់ភ្នែកក្រឡេកមើលខ្លះផង 🥴 កុំឲ្យថោកពូជខ្មែរ ពូជសាងអង្គរទុកឲ្យគេប្លន់ហើយថារបស់ដូនតាពួកវា រួចមកប្រមាថម្ចាស់យ៉ាងដូច្នេះ???

Leave a Reply

Your email address will not be published. Required fields are marked *