ចិនទិញកាំភ្លើងពីអ្នកណា…លោក ផែង វណ្ណៈ ឆ្ងល់ថា តើជនជាតិចិនបានកាំភ្លើងមកពីណា បេីទិញតេីទិញពីអ្នកណា​ អ្នកណា​អ្នកលក់កាំភ្លេីងអោយចិន ឬមួយក៏​…

ចិនទិញកាំភ្លើងពីអ្នកណា...លោក ផែង វណ្ណៈ ឆ្ងល់ថា តើជនជាតិចិនបានកាំភ្លើងមកពីណា បេីទិញតេីទិញពីអ្នកណា​ អ្នកណា​អ្នកលក់កាំភ្លេីងអោយចិន ឬមួយក៏​...

ប្រិយមិត្តជាច្រើនបានប្រាកដជាបានស្គាល់ លោក ផែង វណ្ណៈ ដែលរូបលោកតែងតែជួយរកយុត្តិធម៏ជូនជនរងគ្រោះ ដែលត្រូវបានជនមានអំណាចមួយចំនួន ប្រើអំណាចជិះជាន់ជនក្រីក្រគ្មានខ្លាចរអារ និងច្បាប់អ្វីបន្តិច។ កាលពីពេលថ្មីៗនេះ លោកក៏បានជួយរកយុត្តិធម៏ជូនជនរងគ្រោះ​ ពាក់ព័ន្ធនិងករណីកាបូបផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកផែង វណ្ណៈ បានបង្ហោះសារពាក់ព័ន្ធ និងជនជាតិចិន ដែលបានប្រើប្រាស់អាវុធ នៅប្រទេសកម្ពុជា ដោយលោកបានរៀបរាប់ថា​”ករណី​ជនជាតិ​ចិន​មានកាំភ្លេីងប្រេីបង្ករអសន្តិសុខជាបន្តបន្ទាប់​ បង្ករអោយមានការរិះគន់យ៉ាងខ្លាំងពីមហាជន​ ។ តេីការគ្រប់គ្រងអាវុធយ៉ាងម៉េចហេីយ​ ? ចិនបានកាំភ្លេីងមកពីណា​ ? បេីទិញតេីទិញពីអ្នកណា​ ? អ្នកណា​អ្នកលក់កាំភ្លេីងអោយចិន​ ? គ្មានប្រជាជន​ ឬ​ ជនស៉ីវិល​ ឯណាមានកាំភ្លេីងទេ​ ភាគច្រើន​មានតែកងកម្លាំងទេដែលមានកាំភ្លេីងប្រេី​ ។

ដូច្នេះសូមថ្នាក់លេីរបស់កងកម្លាំង​គួរត្រួតពិនិត្យ​អាវុធ​របស់​កងកម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន​ឡេីងវិញ​ ។ ចំណែក​សមត្ថកិច្ច​ដែលចាប់បង្ក្រាបបានជនជាតិចិនមានកាំភ្លេីង​ គួរសួរជីកឬសជីកគល់ដេីម្បីរកប្រភពកាំភ្លេីងងាយស្រួលទប់ស្កាត់បទល្មេីសជួញដូរអាវុធ​ “។

ជាក់ស្តែងដូចជាកាលពីពេលថ្មីៗនេះ នៅក្រុងព្រះសីហនុ មានបុរសជនជាតិចិនម្នាក់ត្រូវឃាត ករបាញ់សម្លា ប់រួចទម្លាក់ចេញពីរថយន្តមកលើផ្លូវសាធារណៈម្តុំជិតផ្លូវចូលសាលាឡាយហ្វ៍ក្រុងព្រះសីហនុ វេលាម៉ោងជាង៨ព្រឹកថ្ងៃ៦តុលា២០១៩នេះ។ ភ្លាមៗជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងកំពុងបើកការស្រាវជ្រាវរកមូលហេតុនិងជនពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនិតិវិធីច្បាប់”៕

ប្រភព៖​ ផែង វណ្ណៈ 

Leave a Reply

Your email address will not be published. Required fields are marked *