បងប្អូនមាននឹកលោកពូអត់! គ្រប់ពេលវេលា ពេលខ្លះធ្វើឆ្កួត ធ្វើជា ពេលខ្លះក្រត្រដាប់ត្រដួល ហើយពេលខ្លះស្ទើរតែគ្មានអ្វីស៊ី ដើម្បីតែសំណើចលោកអ្នក…

បងប្អូនមាននឹកលោកពូអត់! គ្រប់ពេលវេលា ពេលខ្លះធ្វើឆ្កួត ធ្វើជា ពេលខ្លះក្រត្រដាប់ត្រដួល ហើយពេលខ្លះស្ទើរតែគ្មានអ្វីស៊ី ដើម្បីតែសំណើចលោកអ្នក...

កាលពីពេលថ្មីៗ តារាកំប្លែងដ៏ល្បីឈ្មោះលោកពូ សាន ម៉ៅ ទើបតែទទួលបានមរណ ភាព ។ នេះគឺជាសេចក្តីសោកសង្រែង ជាខ្លាំង និងសោកស្តាយលោកពូខ្លាំងណាស់ ដែលលោកធ្លាប់តែផ្តល់សំណើច ជូនទស្សនិកជនទស្សនា សើចសប្បាយក្អាកក្អាយ ។ ក្រោយពីទទួលដំណឹងមរណ ភាពរបស់លោកពូភ្លាម ធ្វើឲ្យមហាជន គាត់ពិតជាសោកស្តាយខ្លាំងណាស់ ព្រោះតែលោកជាបុគ្គលម្នាក់ដែលចិត្តល្អ និងរួសរាយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក គួច ខេវិន បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា “គ្រប់ពេលគ្រប់វេលា ពេលខ្លះធ្វើឆ្កួត ពេលខ្លះធ្វើជា ពេលខ្លះក្រ ត្រដាប់ត្រដួស ពេលខ្លះមានហួសស្ទើរតែអត់អីស៊ី “ដើម្បីតែសំណើចលោកអ្នក” តែពេលនេះគាត់បានគោរពលា ពួកយើងទៅហើយ លាជារៀងរហូត ! ជីវិតរលត់ ប៉ុន្តែអនុស្សាវរីយ៍មិនសាបសូន្យឡើយ ! សូមរំលឹកឡើងវិញខ្លះៗនូវអនុស្សាវរីយ៍តាំងពីឆ្នាំ2001… ដែលសេសសល់ ជារៀងរហូត……..

ក្មួយសូមលើកដៃបួងសួងដល់គុណបុណ្យ ព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃសូមមេត្តាជួយដឹកនាំដួងវិញ្ញាណខន្ត លោកពូ 💐សានម៉ៅ 💐ឲ្យបានដល់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ… May your soul rest in peace and beautiful🙏🙏🙏”។

ដំណឹងមួយនេះ ពិតជាធ្វើឲ្យមហាជន និងអ្នករួមអាជីព ស្រក់ទឹកភ្នែកស្ទើរគ្រប់គ្នា ។ ការចាកចេញមួយនេះ គឺជាការចាកចេញគ្មានថ្ងៃជួបវិញ ហើយក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខ សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកពូទៅកាន់សុគតិភព ទៅកាន់ទីស្ងប់សុខ៕

ប្រភព៖ Kevin Kouch

Leave a Reply

Your email address will not be published. Required fields are marked *