គំរូល្អណាស់ ! លោក អភិបាលខេត្ត គួច ចំរើន និង លោក ជំទាវ ជិះយន្តហោះទៅសួរសុខទុក្ខបងប្អូនល្អ ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ដល់ប្រទេសថៃ…

គំរូល្អណាស់ ! លោក អភិបាលខេត្ត គួច ចំរើន និង លោក ជំទាវ ជិះយន្តហោះទៅសួរសុខទុក្ខបងប្អូនល្អ ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ដល់ប្រទេសថៃ...

ព្រះសីហនុ ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថានៅកាលពីពេលថ្មីៗនេះលោក ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ត្រូវបានបញ្ចូនទៅធ្វើការព្យាបាលនៅមន្ទីពេទ្យកាលម៉ែតដោយសារតែសុខភាពរបស់លោកមិនសូវអំណោយផលបន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេលប៉ុន្មានថ្ងៃរួចមកលោកក៏ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីពេទ្យនៅក្នុងប្រទេសថៃព្រោះស្ថានភាពជំងឺរបស់លោកហាក់បីមិនអំណោយផលខ្លាំង ហើយចាំបាច់ត្រូវទៅសម្រាកនិងតាមដានស្ថានភាពជំងឺរបស់លោក។

តែយ៉ាងណាមិញបន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ទៅសម្រាកនៅមន្ទីពេទ្យនៅប្រទេសថៃមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែលោក អភិបាលខេត្តព្រះសីហនុ គឺ ឯកឧត្តម គួច ចំរើន និង​ លោកជំទាវ​ និង​ លោក​ សៀង​ សុខ​ ព្រះរាជ​អាជ្ញា​អមសាលាដំបូងខេត្តព្រះសីហនុឆ្លៀតពេលថ្ងៃសំរាកចុងសប្ដាហ៍​ ថ្ងៃទី​ ៥​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ ក៏បានទៅសាកសួរសុខទុក្ខ​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ដែលកំពុង​សំរាកនៅមន្ទីរពេទ្យ​ ។ ស្ថានភាព​ជំងឺ​របស់​លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ នៅពេលនេះ​គឺល្អប្រសេីរឡេីងវិញច្រេីនហេីយ​ ។ សូមជូនពរ​អោយ​បងឆាប់ជា​ ។

Leave a Reply

Your email address will not be published. Required fields are marked *