ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ស្ទើរលួសព្រលឹង ពេលឃើញសត្វពង្រូល នៅក្នុងរថយន្ត របស់លោក…

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ស្ទើរលួសព្រលឹង ពេលឃើញសត្វពង្រូល នៅក្នុងរថយន្ត របស់លោក...

នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានធ្វើការចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយលោកបានប្រទះឃើញមានសត្វពង្រូលមួយក្បាលបានវាលចូលក្នុងរថយន្ត ពួនសម្ងំ ទម្រាំតែយកចេញព្រលឹចង់រត់ទៅស៊ីព្រលិត ហើយលោកក៏បានយកវាមករក្សាទុកខ្លាចគេចាប់បានយកទៅឆាក្តៅបាត់។

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា”សូមបងប្អូង​មេត្តា​ចតរថយន្ត​ក្នុងព្រៃ​កុំបេីកទ្វារ​ចំហរ​ចោល​ដូចខ្ញុំ​ ប្រយ័ត្ន​សត្វ​ពង្រូល​ចូលទៅ​ពួន​សម្ងំ​ដូចឡានខ្ញុំ​ ទម្រាំ​តែ​យកចេញ​ព្រលឹង​ចង់​រត់​ចេញ​ទៅសុីព្រលិត​ យកចេញ​បានមករក្សារ​ទុក​ខ្លាច​គេចាប់បាន​យកទៅឆាក្តៅ​ “។

ក្រោយពីបានឃើញការបង្ហោះសារអមជាមួយនឹងរូបភាពដូចនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកជាច្រើន បានបង្ហាញការគាំទ្រ ក្រោយគណនីហ្វេសប៊ុករបស់លោកត្រូវបានជនអនាមិក លួចយកទៅបាត់អស់មួយរយៈពេល ហើយរូបលោកក៏បានបង្ហោះរូបភាពវិញ បន្ទាប់ពីលោកទទួលបានហ្វេសប៊ុករបស់លោកវិញ៕

ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី

Leave a Reply

Your email address will not be published. Required fields are marked *