រកស៊ីបោកប្រាស់គេ​ បេីមិនជាប់គុក​ក៏រត់ចោលផ្ទះដែរ​…លោក ផែង វណ្ណៈ ថា អតិថិជនជាច្រើន នៅតែកើតទុក្ខមិនសុខចិត្ត ហើយក៏សម្រេចចិត្តរួមគ្នាប្តឹងបងប្អូន អ្នកនាងចោមខ្វាន់ ទាំង៤នាក់ ដដែល…

រកស៊ីបោកប្រាស់គេ​ បេីមិនជាប់គុក​ក៏រត់ចោលផ្ទះដែរ​...លោក ផែង វណ្ណៈ ថា អតិថិជនជាច្រើន នៅតែកើតទុក្ខមិនសុខចិត្ត ហើយក៏សម្រេចចិត្តរួមគ្នាប្តឹងបងប្អូន អ្នកនាងចោមខ្វាន់ ទាំង៤នាក់ ដដែល...

នាប៉ុន្មានថ្ងៃមកនេះ រឿងកាបូបដែលបងប្អូនប្រជាពលរដ្ឋបានទិញ ពីអ្នកលក់នៅតាមបណ្តាញសង្គមអនឡាញ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលមានបងប្អូនជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះម្ចាស់អ្នកលក់កាបូប ដែលបានលក់កាបូប ក្លែងក្លាយ ដែលមានតំលៃរាប់ពាន់ដុល្លារ ដោយមានបងប្អូនជាច្រើន មិនយល់ព្រម ហើយក៏មានអ្នកខ្លះក៏បានយល់ព្រមទទួលយកសំណងដែលខាងអ្នកលក់កាបូប បានធ្វើការសង ។ យ៉ាងណាមិញ ចំពោះរឿងនេះ អ្នកនាង ចោមខ្វាន់ ក៏បានឡាយវិដេអូ ដើម្បីធ្វើការសូមទោសជាសាធារណៈផងដែរ។

ដោយឡែក កាលពីមួយម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកផែង វណ្ណៈ ក៏បានធ្វើការបង្ហោះសារ យ៉ាងដូច្នេះថា “ទីបំផុតនាង​ ចោម​ ខ្វាន់​ បានចេញ​វីដេអូ​សុំទោស​អតិថិជន​និង​សន្យា​ប្ដូរលុយអោយអ្នកទិញកាបូបនាងវិញដោយមិនមានការកាត់ខាតឡេីយ​ ។ នាង​ ចោម​ ខ្វាន់​ បានទុកពេល​ ១០​ ថ្ងៃ​ ដេីម្បី​ដូរកាបូបយកលុយវិញ​ ។ តែក្នុង​ វីដេអូ​ ដែលមានរយះពេល​ ៤៤​ វិនាទី​ នេះ​ នាង​ ចោម​ ខ្វាន់​ មិនបានបញ្ជាក់ថា​កាបូបនាងលក់​នោះ​ក្លែងក្លាយ​ ឬ​ យ៉ាងណា​នោះ​ទេ​ ។

ទោះជាយ៉ាងនេះក្ដី​ អតិថិជន​ដែល​រងគ្រោះខ្លះបាន​យល់ព្រមយកលុយវិញ​ ។ ចំណែក​អតិថិជន​ភាគច្រើន​ នៅតែកេីតទុក្ខមិនសុខចិត្តហេីយសម្រេចរួមគ្នាប្ដឹង​បងប្អូន​ នាង​ ចោម​ ខ្វាន់​ ទាំង​ ៤​ នាក់​ នោះ​ដដែល​ ។

ដូចខ្ញុំនិយាយអញ្ចឹង​រកស៉ីបោកប្រាស់គេ​ បេីមិនជាប់គុក​ក៏រត់ចោលផ្ទះដែរ​ ។

លោកបានបន្ថែមទៀតថា “រកស៉ីសុចរិតទៀងត្រង់ទោះចំណេញតិចក៏ដេកលក់ស្រួលដែរ​ តែបេីរកស៉ីបោកប្រាស់គេ​ ទោះចំណេញ​ច្រេីនប៉ុនណាក៏ដេកមិនលក់ដែរ​ ។ អ្នករកស៉ីបោក​ប្រាស់គេបេីមិនជាប់គុក​ក៏រត់ចោលស្រុកដែរ​” ។

បើតាមពាក្យសំដីរបស់លោកពូ ផែង វណ្ណៈ ថា នៅតែមានបងប្អូនជាច្រើន គាត់មានការមិនពេញចិត្ត ចំពោះទង្វើររបស់អ្នកនាង ចោមខ្វាន់  ហើយនៅតែប្តឹងអ្នកនាង ព្រោះនេះគឺជាការរំភើបលើទំនុក ដែលពួកគាត់បានជឿជាក់លើ គ្រួសាររបស់គាត់៕

ប្រភព៖ ផែង វណ្ណៈ 

Leave a Reply

Your email address will not be published. Required fields are marked *