សប្បាយចិត្តពេលបានឃើញស្នាមញញឹមប្អូនៗ…ប្អូនប្រុស ធន ម៉េងហ៊ាង និងក្រុមការងារ បាននាំយកអំណោយរបស់សប្បុរសជន ទៅចែកជូនប្អូនៗ និងលោកគ្រូ អ្នកគ្រូ នៅសាលា…មានវិដេអូ

សប្បាយចិត្តពេលបានឃើញស្នាមញញឹមប្អូនៗ...ប្អូនប្រុស ធន ម៉េងហ៊ាង និងក្រុមការងារ បាននាំយកអំណោយរបស់សប្បុរសជន ទៅចែកជូនប្អូនៗ និងលោកគ្រូ អ្នកគ្រូ នៅសាលា...មានវិដេអូ

បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ ប្អូនប្រុស ធន ម៉េងហ៊ាងរួចមកហើយ ដែលប្អូនប្រុស បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ ជនទីទាល់ក្រ ក្មេងកំព្រា ប្អូនៗសិស្សសាលា និងបានសាងសងសាលារៀន សម្រាប់ប្អូនៗ លោកគ្រូ អ្នកគ្រូ ឲ្យបានរៀនស្រួលបួល ដូចសិស្សសាលារៀនផ្សេងៗ ។

នៅក្នុងគណនីហ្វេសប៊ុករបស់ ប្អូនប្រុសធន ម៉េងហ៊ាង បានបង្ហោះសារថា “ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៩ ស្រុក ចិត្របុរី ខេត្ត ក្រចេះ

ថ្ងៃនេះដែលខ្ញុំបាទ ព្រមទាំង ក្រុមការងារ រួមទាំង បងៗសប្បុរសជន ព្រមទាំងមានការចូលរួមពីលោក ប្រធានមន្ទីរទេសចរណ៍ ខេត្ត ក្រចេះ រួមទាំង ក្រុមការងារ បានដឹកនាំយកសម្ភារៈសិក្សា ជាច្រើន មានទាំងសម្ភារៈកីឡា និង សម្ភារៈប្រើប្រាស់ មកជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សសិក្សាសាលាបឋមសិក្សា ស្រះ ដោយរាល់ថវិកា និង សម្ភារៈទទួលបានការឧបត្ថមពីសំណាក់បងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក និង ក្នុងបណ្តាញសង្គម Facebook .

– សិស្សានុសិស្សចំនួន ៨០ នាក់ ក្នុងម្នាក់ៗទទួលបាន ( សៀវភៅ ០១ ឈុត, កាតាប ០១, ស្បែកជើង ០១ គូ , ឯកសណ្ធានសិស្សចំនួន ១ ឈុត, នំស៊ាំងវិច និង ទឹកដោះគោ )

– លោកគ្រូ អ្នកគ្រូ ចំនួន ០៤ នាក់ ក្នុងម្នាក់ៗទទួលបាន ( កាបូបដាក់សម្ភារៈចំនួន ០១ ឈុត ម្ភាថវិកាចំនួន ១០០,០០០ រៀល ,ធុងចំរុះទឹកស្អាតចំនួន ០៥ ឈុត បាល់ចំនួន ០៥ គ្រាប់ )

– ចាស់ៗ អាណាព្យាបាលសិស្សចំនួន ៥០ នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ចំនួន ០១ និង ក្រម៉ា ចំនួន ០១

ខ្ញុំបាទ ព្រមទាំង ក្រុមការងារ រួមទាំង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សសិក្សានៅសាលាបឋមសិក្សាស្រះ សូមគោរពថ្លែងអំណរគុណ និង សូមគោរពជូនពរ បងប្អូនសប្បុរសជន ជួបប្រទះតែនឹងសេចក្តីសុខគ្រប់ៗគ្នា

បើសិនជាគ្មានការចូលរួមជ្រោមជ្រែងពីសំណាក់បងប្អូន សប្បុរសជនទេកម្មវិធីចែកសម្ភារៈសិក្សាក៏មិនអាចដំណើរការបានដោយរលូនដែរ 🙏 សូមអរគុណ”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើបជំនួសប្អូនប្រុស ក្រោយពីបានស្នាមញញឹម ដ៏ស្រស់ស្រាយ ក្មេងៗ យ៉ាងស្រស់ស្អាត ពេលបានទទួល សម្ភារៈសិក្សា ។ ស្នាមញញឹមមួយនេះ ពិតជាធ្វើឲ្យបងប្អូនសប្បុរសជន មានអារម្មណ៍រំភើប ជាខ្លាំង និងត្រេកអរ ដូចគ្នា ក្រោយពីបានឃើញស្នាមញញឹមក្មេងៗផងដែរ៕

សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖

ប្រភព៖ ធន ម៉េងហ៊ាង

Leave a Reply

Your email address will not be published. Required fields are marked *