ផ្ទុះសំណើច! លោក អុឹម ជីវ៉ា ធ្វើត្រាប់វីដេអូ តាម លោក ឈាង វុន និយាយថា “ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ធ្វើពុត​ជា​ឈឺ​របស់ កម្មករ កម្មកានី” (មានវីដេអូ)

ផ្ទុះសំណើច! លោក អុឹម ជីវ៉ា ធ្វើត្រាប់វីដេអូ តាម លោក ឈាង វុន និយាយថា “ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ធ្វើពុត​ជា​ឈឺ​របស់ កម្មករ កម្មកានី” (មានវីដេអូ)

ភ្នំពេញ៖ ក្រោយផ្ទុះរឿង លោកឯកឧត្តម ឈាង វុន មានប្រសាសថា ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​​​ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​។

ក្នុងនោះដែរ លោកឯកឧត្តម ឈាង វុន ក៏បានបកស្រាយត្រលប់ទៅកាន់អ្នករិះគន់វិញថា “ការធ្វើពុតជាឈឺមិ​នមែន​ជាយោបល់​​ផ្ទាល់​របស់​លោក​នោះទេ ប៉ុន្តែ​លោកគ្រាន់​តែនាំពាក្យសម្តី​​របស់តំណាងរាស្រ្តផ្សេងប្រាប់ក្រុម​​អ្នកសារព័ត៌មានតែប៉ុណ្ណោះ​​”។

ក្រោយពីបង្ហោះសារបែបនេះភ្លាម ស្រាប់តែលោក អុឹម ជីវ៉ា ក៏បានធ្វើវីដេអូត្រាប់តាមថា ឯកឱត្តម ZinII បកស្រាយរឿងកម្មករធ្វើជាពុតជាឈឺបាត់បង់ថវិការជាតិ ! សូមកុំសរសេពាក្យជេប្រមាថដល់ឈ្មោះបុគ្គលអី ការធ្វើវិដេអូនេះគឺចង់អោយមន្រ្តីមួយចំនួនចូលគិតអោយបានច្រើនមុននិងផ្តល់បទសម្ភាសនទៅកាន់សារពតមាន រិះគន់ដើម្បីស្ថាបនា។ អរគុណបងប្អូនដែលខមមិនតែខ្ញុំមិនចង់អោយខ្មែរជេប្រទិចគ្នាទេ សូមកុំcomment ពាក្យអសុរសអោយសោះ ទៅដោយក្តីគោរពៈ អុឹម ជីវ៉ា សូមទស្សនាវិដេអូvideoដូចតទៅ៕

ទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *