បែកធ្លាយ ! មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ចាប់ឡានអត់ពន្ធ​ជំរឹត​យកលុយគេ​ ៥០០០​ដុល្លារ​ ទេីបដោះលែង…(មានវិដេអូរាប់លុយ)

បែកធ្លាយ ! មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ចាប់ឡានអត់ពន្ធ​ជំរឹត​យកលុយគេ​ ៥០០០​ដុល្លារ​ ទេីបដោះលែង...(មានវិដេអូរាប់លុយ)

បែកធ្លាយ​ វីដេអូ​ ប៉េអ៉ឹមខេត្តកំពង់ឆ្នាំ​ង​ជំរឹត​យកលុយគេ​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ចាប់ឡានអត់ពន្ធ​ជំរឹត​យកលុយគេ​ ៥០០០​ដុល្លារ​ ទេីបដោះលែង​មានវីដេអូ​ ប្រគល់​ទទួល​លុយ​ប្រជាជន​ម្នាក់​ដែលជិះរថយន្ត​ Lexus RX 330 ពណ៌​ស​ អត់ពន្ធ​ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ចាប់ឃាត់កាលពីថ្ងៃទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ កន្លង​មក​ ជំរិត​ទារ​ប្រាក់​ ៥០០០​ ដុល្លារ​ ទេីបដោះលែង​ ។ ម្ចាស់​រថយន្ត​បានអោយដឹងថា​ គ្រួសារ​គាត់បានយកលុយចំនួន​ ៥០០០​ ដុល្លារ​ ទៅអោយឈ្មោះ​ ឡុន​ ឡន​ យកទៅអោយ​ លោក​ លឹម​ ហាក់​ ។ 

លុះពេលលោក​ លឹម​ ហាក់​ ទទួល​បាន​លុយហេីយ​ ទេីបដោះលែងម្ចាស់រថយន្ត​ និង​ រថយន្ត​ វិញ​ ។ ដោយរងការឈឺចាប់​ ម្ចាស់​រថយន្ត​បានថត​វីដេអូ​ ពេល​ប្រគល់​លុយទុកជាភស្តុតាង​ ដេីម្បីទុកប្ដឹងអំពីហេតុការណ៍ចាប់ជំរឹតនេះ​ ។​បញ្ជាក់​ បន្ទាប់​មករថយន្ដ​អត់ពន្ធ​នោះ​ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ឈ្មោះ​ ម៉ៅ​ ទិញយកទៅប្រេីតែម្ដង​ ។

បន្ទាប់ពីបានវិដេអូមួយឃ្លីបនេះហើយបានធ្វើឲ្យមានការរិះគន់ខ្លាំងនិងថែមស្នើឲ្យលោកប៉េអ៉ឹមខេត្តកំពង់ឆ្នាំ​ង​ចេញមុខបកស្រាយចំពោះរឿងមួយនេះហើយថែមទាំងសូមណូមពរឲ្យមានវិធានការតាមច្បាប់ព្រោះអីសកម្មភាពចាប់ជំរិតសុីលុយរបស់ប្រជាពលរដ្ឋ។ចំពោះករណីមួយនេះលោក ផែង​ វណ្ណះ ក៏បានធ្វើការអះអាងថា បេីមិនពិត​ អោយ​ មន្ត្រី​ ប៉េអ៉ឹមនោះ​ ប្ដឹងខ្ញុំចុះ​ ។ តែល្ងាចនេះ​ មន្ត្រី​ប៉េអ៉ឹមនោះ​ បានហៅ​ ជនរងគ្រោះ​ ទៅសម្របសម្រួលហេីយ​ បេីមិនជម្រឹតគេកុំហៅគេទៅសម្របសម្រួល។ សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព៖ Vannak Pheng

Leave a Reply

Your email address will not be published. Required fields are marked *