សូមចូលរួមសោកស្តាយ ! ថ្ងៃនេះ កូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ

សូមចូលរួមសោកស្តាយ ! ថ្ងៃនេះ កូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ

ថ្ងៃនេះ កូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ នាងខ្ញុំសូមថ្លែងអំណរគុណ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន យ៉ាងជ្រាលជ្រៅ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកឪពុកនាងខ្ញុំឈ្មោះ តែ ឆផេង អាយុ៤៩ឆ្នាំដោយរោគាពាធ ដោយសម្តេចបានជូនជាថវិការចំនួន ៥ ០០០ ០០០រៀលនិងជួយបំពេញបំណងចុងក្រោយដែលអនុញ្ញាតឱ្យរូបនាងខ្ញុំផ្ទាល់បានថតជាមួយសម្តេច ហើយសម្ដេចថែមទាំងចាត់ឱ្យអង្គរក្សជូននាងខ្ញុំចេញមកផ្ទះមុនដោយសុវត្ថិភាពទៀតផងនេះពិតដែលជាកិត្តិយសដ៏ក្រៃលែង។🙏❤️🙏

សូមឱ្យប៉ាបានទៅកាន់សុគតិភព រួចចាកផុតទុក្ខទាំងឡាយឱ្យប៉ាបានទៅដោយស្ងប់ចិត្ត ព្រោះប៉ាបានខិតខំចិញ្ចឹម បីបាច់ថែរក្សាកូន ផ្គត់ផ្គង់ការហូបចុកស្នាក់នៅ ការសិក្សារៀនសូត្រ ប្រកបដោយព្រហ្មវិហារធម៌ទាំងបួន ព្រមជាមួយការអប់រំទូន្មានរបស់ប៉ាដែលជំរុញឱ្យរូបកូនមានថ្ងៃនេះ ប៉ាបានបំពេញតួនាទីជាឪពុកដ៏ល្អមួយរូប តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ។😢🙏❤️💯🏅

នាងខ្ញុំនិង ក្រុមគ្រួសារសូមជូនពរដល់សម្តេចឱ្យជួបតែ ពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លាងឃ្លៀតឡើយ។🙏💓នាងខ្ញុំនិងក្រុមគ្រួសារក៏សូមអរគុណទៅដល់ ញាតិមិត្ត បងប្អូន លោកនាយក លោកគ្រូ អ្នកគ្រូ មិត្តភក្តិទាំងអស់ដែលបានចូលរួមពិធីបុណ្យសពប៉ារបស់នាងខ្ញុំ។🙏💓

Leave a Reply

Your email address will not be published. Required fields are marked *