លោកឧកញ៉ា ទៀ វិចិត្រ ព្រលែងសត្វក្រាស់ឬអណ្តើកសមុទ្រដែលជាសត្វដ៏កម្រ មួយក្បាលចូលទៅក្នុងសមុទ្រវិញ …មានវិដេអូ

លោកឧកញ៉ា ទៀ វិចិត្រ ព្រលែងសត្វក្រាស់ឬអណ្តើកសមុទ្រដែលជាសត្វដ៏កម្រ មួយក្បាលចូលទៅក្នុងសមុទ្រវិញ ...មានវិដេអូ

បងប្អូនមហាជន ប្រាកដបានស្គាល់លោកឧកញ៉ាចិត្តធម៏ ដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ ដោយរូបលោកតែងតែបានបង្ហាញអំពើល្អ ជាច្រើន នៅក្នុងការជួយដល់ជនទីទាល់ក្រ ជាពិសេសគឺលោកយាយ លោកតា ចាស់ជរា កំពុងតែលក់ដូរតាមផ្លូវ គឺរូបលោកមិនដែលមើលរំលងនោះឡើយ គឺរូបលោកតែងតែចុះជួយជា ថវិការ ឬក៏ការជួយទិញគាត់ផងដែរ។ ហើយលោកឧកញ៉ា ទៀ វិចិត្រ ក៏ជាបុគ្គលម្នាក់ ដែលជួយដល់សត្វ ព្រមទាំងបានលែងសត្វឲ្យរស់នៅតាមក្នុងទឹក ក្នុងព្រៃ ឲ្យពួកវារស់នៅតាមបែបធម្មជាតិរបស់វា។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហោះវិដេអូ ដោយលោកបានលែងសត្វអណ្តើកឲ្យចូលក្នុងសមុទ្រវិញ ដើម្បីឲ្យពួកវាទៅរស់នៅដូចធម្មតា។ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ឬអណ្តើកសមុទ្រមួយក្បាលទម្ងន់៥០គីឡូក្រាម ឲ្យចូលក្នុងសមុទ្រវិញ ។ លោកបានប្រាប់ឲ្យដឹងថា នេះគឺជាលើកទី១០៧ ហើយដែលលោកបានយកសត្វនេះ ចូលទៅក្នុងសមុទ្រ។ 

ជាមួយគ្នានោះផងដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអរគុណដ៏បងប្អូនអ្នកនេសាទ ដែលគាត់បានសហការផ្តល់សត្វអណ្តើកសមុទ្រ ក្រោយពេលនេសាទរួច បានយកសត្វអណ្តើកមកជូនលោក ដើម្បីយកទៅលែងវិញ ហើយក៏អរគុណចំពោះបងប្អូនអាជីវកម្ម ទាំងអស់ដែលមិនបានយកវាទៅធ្វើអាជីវកម្ម។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ល្អមួយនេះ ហើយនិងទង្វើរដ៏ល្អ ដែលលោកបានជួយដល់ជនទីទាល់ក្រ កំពុងជួបនូវការលំបាក ។ សូមឲ្យលោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ជួបតែសំណាងល្អ អាជីវកម្មរីកចំរើន ៕

មានវិដេអូ៖

ប្រភព៖ ទៀ វិចិត្រ

Leave a Reply

Your email address will not be published. Required fields are marked *