ឈប់បានឈប់ទៅ…លោកម៉ៃ សុគន្ធ ថា រឿងប្រវត្តិសាស្រ្តខ្មែរមួយគគោគមិននាំគ្នាថតឡើងវិញទេទៅយករឿងគេមកថត អន្ចិចារណាស់…

ឈប់បានឈប់ទៅ...លោកម៉ៃ សុគន្ធ ថា រឿងប្រវត្តិសាស្រ្តខ្មែរមួយគគោគមិននាំគ្នាថតឡើងវិញទេទៅយករឿងគេមកថត អន្ចិចារណាស់...

មួយរយៈពេលមកនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក មានបងប្អូនជាច្រើនបានចែករំលែក រឿងភាគថៃ និងរឿងភាគខ្មែរ ដែលខ្មែរយើងបានចម្លងពីគេមក នូវសាច់រឿងទាំងស្រុង ហើយក៏ត្រូវអ្នកដឹកនាំថៃត្រៀមប្តឹងមកខ្មែរយើងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យកូនខ្មែរជាច្រើន បានបង្ហាញការមិនពេញចិត្តជាខ្លាំង មិនថាតារាសម្តែង ឬ អ្នកដឹកនាំ ពិសេសបងប្អូន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយើងតែម្តង។ 

មិនថាខ្មែរភាពយន្ត ឬបទចម្រៀង ដែលចំលងពីគេ សូមបងប្អូនទាំងអស់មេត្តាឈប់ធ្វើបែបនេះទៀតទៅ បើអ្នកមិនចេះខ្មាស់គេទេ ក៏គួរតែគិតដល់ប្រទេសជាតិមួយនេះ ដែលត្រូវបានជនជាតិដទៃគេមកថាឲ្យយើងពេញៗមាត់។ រឿង COPY នាពេលបច្ចុប្បន្ននេះយើងមើលឃើញថា វិស័យចម្រៀងគឺបានកាត់បន្ថយបានភាគច្រើនហើយ ដោយមានកូនខ្មែរយើងជាច្រើន បាននិពន្ធដោយខ្លួនឯង ហើយក៏ទទួលបានការគាំទ្រជាខ្លាំងផងដែរ ពីសំណាក់បងប្អូនខ្មែរយើង។

ជាក់ស្តែងចំពោះរឿងCOPY រឿងភាគថៃនេះផងដែរ តារាពូកែទើសលោក ម៉ៃ សុគន្ធ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា “រឿងប្រវត្តិសាស្រ្តខ្មែរមួយគគោគមិននាំគ្នាថតឡើងវិញទេទៅយករឿងគេមកថត អន្ចិចារណាស់😂🤕 អញអើយអញ😆 រឺក៏អ្នកនិពន្ធស្រុកយើង លែងចេះនិពន្ធហើយអី តើទូរទស្សន៍ស្រុកយើងខ្វះធនធានមែន🤕 ចាំគេដាំបាយឆ្អិនចាំសុីមែន អាសូរថាបានដូចគេចុះ តែធាតុពិតមិនបានមួយចំនិតគេទេ ឈប់បានឈប់ទៅ មហាទើស អីឡូវ ឈប់ កូពី ហើយណា😁😁😁😈”។

ជាគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បង្ហាញការគាំទ្រចំពោះពាក្យសំដីរបស់លោក ដែលបានលើកឡើង ព្រោះថាការថតចំលងពីនេះ យើងគួរតែរួមគ្នាលុបបំបាត់ចោល កុំឲ្យមានតទៅទៀត ហើយក៏ត្រូវតែបង្កើតនូវអ្វីដែលជាស្នាដៃកូនខ្មែរ ឲ្យបានច្រើន ទើបធ្វើយើងកាន់តែមានតំលៃ៕

ប្រភព៖ ម៉ៃ សុគន្ធ

Leave a Reply

Your email address will not be published. Required fields are marked *