កម្មវិធីសិក្ខាសាលាស្តីពី FATa in 21 st Century ក្រោមប្រធានបទកាវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញវត្ថុ និងការជជែកពិភាក្សាទៅលើបញ្ហានាៗ…

កម្មវិធីសិក្ខាសាលាស្តីពី FATa in 21 st Century ក្រោមប្រធានបទកាវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញវត្ថុ និងការជជែកពិភាក្សាទៅលើបញ្ហានាៗ...

FATA in 21 st centuryនៅក្នុងសតវត្សទី២១ នេះ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យាកំពុងតែមានសន្ទុះរីកដុះដាល​​​យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃគួរអោយកត់សម្គាល់​​ ដែលការ​រីក​ចម្រើននេះ​​បាន​បង្ក​លក្ខណៈ​ងាយស្រួលនៅក្នុងសង្គម​សើ្ទរ​គ្រប់​វិស័យ។

ក្នុងនោះការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យាក៏​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុក្នុងប្រទេស​កម្ពុជាផងដែរ ។ ទាក់ទងទៅនឹងភាពវិជ្ជមានទាំងនេះ ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យាសម័យទំនើប ក៏អាចនឹងជះឥទ្ធិពល និងបង្កឡើងជាឧបសគ្គខ្លះដែរ​ ខណៈ​ពេលដែល​ប្រទេស​កម្ពុជា​ជាប្រទេសកំពុងអភិវឌ្ឍន៍ ។

ដោយមើលឃើញពីសារ:សំខាន់ទាំងនេះ ក្លឹប​សវនកម្ម​ខេមអេដ (CamEd Audit Club)បាន​រៀបចំ​​សិក្ខាសាលា​មួយដែល​មាន​ឈ្មោះ​ថា « FATA in 21 st Century » ក្រោម​ប្រធានបទ“ការវិវត្តន៍នៃវិស័យឧស្សាហកម្មហិរញ្ញវត្ថុ​” នៅ ​ថ្ងៃ​អាទិត្យ ទី១៣ តុលា ២០​១៩ ខាង​មុខ​នេះនៅ​ក្នុង​សាលពហុបំណង (Multipurpose Hall) ​​​​នៃ Cambodia-Korean Cooperation Center(CKCC) ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់​ពី ​ម៉ោង​១ ដល់ ៦ រសៀល។

សិក្ខាសិលានេះ​​នឹងជជែកពិភាក្សាក្រោមការវិវត្តន៍នៃបច្ចេកវិទ្យាលើវិស័យ​គណនេយ្យ វិស័យ​ហិរញ្ញវត្ថុវិស័យ​ពន្ធដារ និង ​វិស័យ​សវនកម្ម​។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺនឹងមានការបកស្រាយវែកញែកថែមទាំងផ្តល់អំពី​​វិធីសាស្ត្រក្នុងការទាញយកអត្ថប្រយោជន៍ និង ដំណោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតឡើង។​​​

កម្មវិធីនេះ​​រៀបចំឡើងសម្រាប់សិស្ស​ និស្សិត និយោជិក​ ​និង​សហគ្រិនធុនតូចនិងមធ្យមក្នុងគោលបំណងលើក កំពស់ដល់ការយល់ដឹងអំពីផលប៉ះពាល់នៃការផ្លាស់ប្ដូរគួរអោយកត់សម្គាល់​​ និងការអភិវឌ្ឍន៍ខ្លួនដើម្បីសម្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗរបស់ឧស្សាហកម្មហិរញ្ញវត្ថុ។ សម្រាប់សិស្ស និស្សិត និងអ្នកបញ្ចប់ការសិក្សា​ ពួកគេអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗ​​ ដើម្បីត្រៀមខ្លួន​ប្រឡូកក្នុងវិស័យ​គណនេយ្យវិស័យ​ហិរញ្ញវត្ថុ វិស័យ​ពន្ធដារ និងវិស័យ​សវនកម្មនៃជំនាន់ថ្មីនេះ។ ទន្ទឹមនឹងនេះ​ ចំពោះនិយោជិក​​លោកអ្នកនឹងអាចស្វែងយល់ពីផលវិជ្ជមាននៃបច្ចេកវិទ្យាក្នុងសតវត្សទី២១នេះនិងបញ្ហាប្រឈមនៃចរន្តការងារដែលអាចកើតមានឡើងបច្ចុប្បន្នភាពនេះ រួមជាមួយនឹងដំណោះស្រាយផងដែរ។​

សម្រាប់សិស្ស និស្សិត និង អ្នកបញ្ចប់ការសិក្សាពួកគេអាចនឹងទទួលបាននូវចំណេះដឹងពីតួនាទីថ្មីៗនិងរបៀបនៃការធ្វើការក្នុងវិស័យ​គណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារនិងសវនកម្មនៃជំនាន់ថ្មីនេះ។ សំរាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមពួកគាត់នឹងអាចទទួលបាននូវឱកាសដើម្បីស្វែងយល់ពីចំនេះដឹងផ្សេងៗលើបច្ចេកវិទ្យានាពេលបច្ចុប្បន្ននិងពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងអាជីវកម្មបែបទំនើបអោយមានប្រសិទ្ធភាពបំផុត។

សិក្ខាសាលា​នេះ​នឹង​មាន​ការ​ចូលរួម​ចែករំលែកចំនេះដឹង និង​ បទពិសោធន៍​ពី​សំណាក់​វាគ្មិន​កិត្តិយស

រួ​មមាន ៖

១. លោក ហោ ប៊ុនថែ​​​  អគ្គនាយករងនៃធនាគារឯកទេសវីង​(Wing) បកស្រាយវិភាគវែកញែកលើប្រធានបទ“ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យហិរញ្ញវត្តុ“

២​​. លោក ជេន ផាត​ ប្រធាននាយកដ្ឋាន អនុលោមភាព និងត្រួតពិនិត្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគណនេយ្យ​(NAC) បកស្រាយពិភាក្សាលើប្រធានបទ “ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យគណនេយ្យ “

៣. លោក ខាវ ហុង អ្នកដឹកនាំជាន់ខ្ពស់នៃ Ernst & Young Cambodia (EY)បកស្រាយវិភាគវែកញែកលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យសវនកម្ម “ 

៤. ឯកឧត្តម អេង រតនា​  ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារជាតិ (GDT)បកស្រាយពិភាក្សាលើប្រធានបទ “ ការជះឥទ្ធិពលនៃបច្ចេកវិទ្យាទៅលើវិស័យពន្ធដារ “។ 

មិនតែប៉ុណ្ណោះសិក្ខាសាលា <FATA in 21st Century>ក៏មានរួមបញ្ចូលនូវការតាំងបង្ហាញការងារពីក្រុមហ៊ុនល្បីៗដែលអាចផ្តល់ឱកាសឲ្យអ្នកចូលរួមអាចសាកសួរព័ត៌មានទាក់ទងទៅនឹងឱកាសការងារ ជាច្រើនព្រមទាំងឱកាសក្នុងការដាក់ពាក្យថែមទៀតផង៕

 សូមចុចលីងខាងក្រោមនេះ

https://docs.google.com/forms/d/e/1FAIpQLSfdaIEcHgPXsn4LR4d2NwEiKR6rpg4ZH8RdXIDCOzZIudcyLg/viewform

Leave a Reply

Your email address will not be published. Required fields are marked *