នោះវីវរហើយ…លោកវិល្លាម ថា រឿងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានយកឈ្មោះថា្នក់ដឹកនាំរាជរដ្ឋាភិបាលទៅធ្វេីរឿងមិនគប្បី…

នោះវីវរហើយ...លោកវិល្លាម ថា រឿងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានយកឈ្មោះថា្នក់ដឹកនាំរាជរដ្ឋាភិបាលទៅធ្វេីរឿងមិនគប្បី...

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមរបស់លោក វិល្លាម ដែលជាប្រធានគណបក្សខ្មែរក្រោក បានធ្វើការបង្ហោះរូបភាពរបស់លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធនិងករណីប្រេីអំណាចដោយទុច្ចរឹត ដកហូតយកទ្រព្យសម្បត្តិ បំផ្លាញភស្តុតាង ដែលប្ដឹងដោយពលរដ្ឋឈ្មោះ សែម៉េងជា។ 

ជាមួយគ្នានោះផងដែរ លោកវិល្លាម បានបង្ហើបឲ្យដឹងថា “សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានទទួលភារកិច្ចសិក្សាសំណុំរឿងរបស់លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធនិងករណីប្រេីអំណាចដោយទុច្ចរឹត ដកហូតយកទ្រព្យសម្បត្តិ បំផ្លាញភស្តុតាង ដែលប្ដឹងដោយពលរដ្ឋឈ្មោះ សែ ម៉េងជា ,យេីងខ្ញុំក៏បានពិនិត្យឃេីញមេបញ្ជាការរូបនេះមានភាពអសកម្មមិនគោរពតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពប្រឆាំងអំពេីពុករលួយដោយរឹងទទឹងមិនប្រគល់ទ្រព្យសម្បត្តិអ្នកដទៃអោយគេវិញ ជាពិសេសមេបញ្ជាការនេះមិនគោរពតាមលិខិតគតិយុត្តិរបស់តុលាការ ថែមទាំងបិទបាំងភស្តុតាងផងដែរ ។

ករណីនេះយេីងខ្ញុំចាត់ទុកជាករណីពិសេសបំផុត ព្រោះមេបញ្ជាការរូបនេះតែងយកឈ្មោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទៅធ្វេីរឿងមិនគប្បី ។ ហេីយលោកមេបញ្ជាការរូបនេះក៏មានពាក់ព័ន្ធនិងករណីផ្សេងទៀតផងដែរដែលមានលក្ខណៈស្រដៀងនេះជាច្រេីនទៀតផង”។

ចំពោះករណីនេះលោកនឹងចាត់វិធានការ យ៉ាងតឹងរឹងបំផុត ចំពោះលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានយកឈ្មោះថ្នាក់ដឹកនាំ មកធ្វើរឿងមិនគប្បី។ ហើយលោកនឹងតាមស៉ើបឲ្យដល់ទៅបំផុត និងគ្មានថ្ងៃលើកឡើងដូចគ្នា រាល់តែលើបានដឹងការពិត៕

ប្រភព៖ William Guang

Leave a Reply

Your email address will not be published. Required fields are marked *